ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនចូលរួមធ្វើជាអធិបតីក្នុងកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍នៃការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងស្តាប់របាយការណ៍ការងារអំពីការបង្ការនិងគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ១៩
2022-11-10 20:30:17cri
Share with:

ថ្ងៃទី១០ ខែវិច្ឆិកា គណៈកម្មាធិការអចិន្ត្រៃយ៍នៃការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន បានបើកធ្វើកិច្ចប្រជុំ ស្តាប់របាយការណ៍ការងារអំពីការបង្ការនិងគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ១៩ ក្នុងន័យសិក្សាស្រាវជ្រាវនិងរៀបចំចាត់ចែងវិធានការ២០ ចំណុច ដើម្បីធ្វើឱ្យកាងារបង្ការនិងគ្រប់គ្រងជំងឺកូវីដ១៩ មានសុក្រឹតភាព ។ លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន បានចូលរួមធ្វើជាអធិបតីក្នុងកិច្ចប្រជុំ ព្រមទាំងបានថ្លែងសុន្ទរកថាគន្លឹះ ។

  កិច្ចប្រជុំបានលើកឡើងថា បច្ចុប្បន្ននេះ វីរុសកូវីដ១៩ បាននិងកំពុងបំប្លែងថ្មី និង មាននិន្នាការឆ្លងនៅទូទាំងពិភពលោកដដែល ហើយនៅក្នុងប្រទេសចិន ក៏តែងតែរកឃើញករណីឆ្លងឥតឈប់ឈរ ។ កិច្ចប្រជុំបានគូសបញ្ជាក់ថា ត្រូវអនុវត្តការរៀបចំចាត់ចែងរបស់មជ្ឈិមបក្សដោយគ្រប់ជ្រុងជ្រោយនិងត្រឹមត្រូវ ប្រកាន់ខ្ជាប់យ៉ាងមុតមាំមិនងាករេនូវការចាត់ទុកប្រជាជនជាចម្បង ការតម្កល់ទុកអាយុជីវិតជាអាទិភាព ប្រកាន់ខ្ជាប់យ៉ាងមុតមាំមិនងាករេនូវការអនុវត្តយុទ្ធសាស្ត្រស្តីពី “ការបង្ការវីរុសកុំឱ្យឈានចូលប្រទេសចិនពីក្រៅប្រទេស ការបង្ការកុំឱ្យមានការរីករាលដាលនៃជំងឺកូវីដ១៩នៅក្នុងស្រុក ” ប្រកាន់ខ្ជាប់យ៉ាងមុតមាំមិនងាករេនូវការអនុវត្តគោលលំនាំស្តីពី “ការទប់ស្កាត់ករណីឆ្លងនៅត្រឹមសូន្យ” អនុលោមតាមតម្រូវការស្តីពីការបង្ការជំងឺ លំនឹងសេដ្ឋកិច្ចនិងធ្វើការអភិវឌ្ឍប្រកបដោយសុវត្ថិភាព  ខំប្រឹងយ៉ាងពេញទំហឹងដើម្បីការពារអាយុជីវិតនិងសុខភាពរបស់ប្រជាជនចិន និងកាត់បន្ថយឥទ្ធិពលរបស់ជំងឺកូវីដ១៩ចំពោះការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមរបស់ចិន ៕

អ្នកបកប្រែ:郭翔青
ប្លុកពិសេស