ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អាមេរិកបន្តអនុវត្តបទបញ្ជារបស់រដ្ឋាភិបាលអាណត្តិមុនស្តីពីការហាមមិនឱ្យវិនិយោគនៅប្រទេសចិន ក្រសួងការបរទេសចិនសម្តែងការប្រឆាំងយ៉ាងដាច់ខាតចំពោះរឿងនេះ !
2022-11-10 10:57:12cri
Share with:

   ទាក់ទិននឹងរឿងដែលអាមេរិកបានបន្តអនុវត្តបទបញ្ជារបស់រដ្ឋាភិបាលអាណត្តិមុនស្តីពីការហាមឃាត់មិនឱ្យវិនិយោគនៅប្រទេសចិន លោក Zhao Lijian អ្នកនាំពាក្យក្រសួងការបរទេសចិនបានឆ្លើយសំណួរក្នុងសន្និសីទសារព័ត៌មានជាប្រចាំកាលពីថ្ងៃទី ៩ ខែវិច្ឆិកាថា ប្រទេសចិនប្រឆាំងជាដាច់ខាតចំពោះរឿងនេះ ។

    តាមការផ្សាយដំណឹងឱ្យដឹងថា សេតវិមានអាមេរិកបានប្រកាសថា អាមេរិកបានសម្រេចចិត្តបន្តអនុវត្តបទបញ្ជាចំពោះប្រទេសចិនដែលដាក់ចេញដោយរដ្ឋាភិបាលលោកត្រាំដោយហាមមិនឱ្យជនជាតិអាមេរិកវិនិយោគទៅលើក្រុមហ៊ុនចិនដែលមានទំនាក់ទំនងជាមួយផ្នែកយោធាចិន ។

    លោក Zhao Lijian បានលើកឡើងថា ការដែលអាមេរិកបានបន្តអនុវត្តវិធានការខុសឆ្គងរបស់រដ្ឋាភិបាលអាណត្តិមុននិងបានអនុវត្តបទបញ្ជាហាមមិនឱ្យវិនិយោគដែលសំដៅចំពោះអ្វីដែលហៅថា "សហគ្រាសពាក់ព័ន្ធនឹងផែ្នកយោធា"របស់ចិនគឺជាចេតនានយោបាយ ដែលមិនអើពើទាំងស្រុងចំពោះការពិតនិងសភាពការណ៍ជាក់ស្តែងរបស់ក្រុមហ៊ុនពាក់ព័ន្ធ ប្រការនេះមិនត្រឹមតែបានបំផ្លាញយ៉ាងធ្ងន់ធ្ងរដល់សិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់សហគ្រាសចិនប៉ុណ្ណោះទេ ថែមទាំងក៏បានប៉ះពាល់ដល់ផលប្រយោជន៍របស់វិនិយោគិនសកលដែលបូករួមទាំងអ្នកវិនិយោគអាមេរិកផងដែរ ។ ប្រទេសចិនប្រឆាំងជាដាច់ខាតចំពោះរឿងនេះ ៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស