ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

សៀវភៅខៀវស្តីពីមហាសន្និបាតបណ្តាញអ៊ីនធើណេតពិភពលោកឆ្នាំ២០២២បានត្រូវចេញផ្សាយ
2022-11-10 11:04:24cri
Share with:

រសៀលថ្ងៃទី៩ខែវិចិ្ឆកា វិទ្យាស្ថានលំហបណ្តាញអ៊ីនធើណេតរបស់ចិនបានចេញផ្សាយរបាយការណ៍ស្តីពីការអភិវឌ្ឍនៃបណ្តាញអ៊ីនធើណេតរបស់ចិននៅឆ្នាំ២០២២និងសៀវភៅខៀវស្តីពីមហាសន្និបាតបណ្តាញអ៊ីនធើណេតពិភពលោកឆ្នាំ២០២២ក្នុងកិច្ចប្រជុំកំពូលក្រុង Wuzhen នៃមហាសន្និបាតបណ្តាញអ៊ីនធើណេតពិភពលោកឆ្នាំ២០២២ ។ សៀវភៅខៀវត្រូវបានចេញផ្សាយចំពោះពិភពលោករយៈពេល៦ឆ្នាំជាប់ៗគ្នាមកហើយចាប់ពីឆ្នាំ២០១៧មក ដែលជាខ្លឹមសារដ៏សំខាន់មួយនៃមហាសន្និបាតបណ្តាញអ៊ីនធើណេតពិភពលោក ។

របាយការណ៍ស្តីពីការអភិវឌ្ឍនៃបណ្តាញអ៊ីនធើណេតរបស់ចិននៅឆ្នាំ២០២២ឈរលើចក្ខុវិស័យសកល រៀបចំចងក្រងនិងបូកសរុបសភាពការណ៍អភិវឌ្ឍន៍នៃបណ្តាញអ៊ីនធើណេតពិភពលោក ដើម្បីបង្ហាញយ៉ាងសត្យានុម័តពីវិធានការថ្មី ការវិវឌ្ឍថ្មីនិងសមិទ្ធផលថ្មីក្នុងការស្វែងរកយ៉ាងសកម្ម ជំរុញការអភិវឌ្ឍនិងឆ្លើយតបបញ្ហាប្រឈមរបស់ប្រទេសនានាក្នុងបរិយាកាសអន្តរជាតិដ៏ស្មុគ្រស្មាញ ៕

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស