ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Li Keqiang នាយករដ្ឋមន្ត្រីចិនជួបសន្ទនាជាមួយសម្តេច ហ៊ុនសែន នាយករដ្ឋមន្ត្រីកម្ពុជា
2022-11-10 09:58:53cri
Share with:

      ថ្ងៃទី៩ ខែវិច្ឆិកា លោក Li Keqiang នាយករដ្ឋមន្ត្រីចិនបានជួបសន្ទនាជាមួយសម្តេច ហ៊ុនសែន នាយករដ្ឋមន្ត្រីកម្ពុជានៅក្រុងភ្នំពេញ ។

      ថ្លែងក្នុងកិច្ចជំនួប លោកLi Keqiang បានលើកឡើងថា ប្រទេសចិនសូមគាំទ្រប្រទេសកម្ពុជា ក្នុងការដើរតួនាទីកាន់តែសំខាន់ក្នុងតំបន់និងអន្តរជាតិ រីករាយរក្សាការប្រាស្រ័យទាក់ទងជាន់ខ្ពស់យ៉ាងជិតស្និទ្ធជាមួយប្រទេសកម្ពុជា ក្នុងន័យជំរុញការអភិវឌ្ឍដ៏រឹងមាំនៃទំនាក់ទំនងរវាងចិននិងកម្ពុជា ដើម្បីផ្តល់សុខសុភមង្គលកាន់តែល្អប្រសើរដល់ប្រជាជននៃប្រទេសទាំងពីរ ។

      លោកLi Keqiang បានថ្លែងទៀតថា ចិនគាំទ្រការពង្រីកការនាំចូលកសិផលគុណភាពខ្ពស់របស់កម្ពុជា ក្នុងន័យផ្តល់ការគាំទ្រដល់កម្ពុជាដើម្បីពន្លឿនការធ្វើឧស្សាហូបនីយកម្ម ក៏ដូចជាធ្វើឱ្យកិច្ចសហប្រតិបត្តិការលើវិស័យវិទ្យាសាស្ត្រ អប់រំនិងវប្បធម៌ជាដើមមានភាពកាន់តែស៊ីជម្រៅ ។

      ជាការឆ្លើយតប សម្តេច ហ៊ុន សែនបានថ្លែងថា កម្ពុជាគាំទ្រយ៉ាងមុតមាំគោលការណ៍ចិនមួយ គាំទ្រកិច្ចកសាងសហគមន៍រួមវាសនារវាងកម្ពុជានិងចិន ។ រីករាយរួមសហការជាមួយចិន ក្នុងន័យបង្កើនការផ្លាស់ប្តូរនិងកិច្ចសហប្រតិបតិ្តការលើវិស័យពាណិជ្ជកម្ម ការបណ្តាក់ទុន កសិកម្ម ហេដ្ឋារចនាសម័្ពន្ធ និងវប្បធម៌មនុស្សជាតិជាដើម និងធ្វើកិច្ចសម្របសម្រួលយ៉ាងជិតស្និទ្ធក្នុងក្របខណ្ឌពហុភាគី ដើម្បីជំរុញទំនាក់ទំនងនៃប្រទេសទាំងពីរឱ្យទទួលបានការអភិវឌ្ឍកាន់តែស៊ីជម្រៅ ៕

អ្នកបកប្រែ:郭翔青
ប្លុកពិសេស