ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រព័ន្ធសារព័ត៌មានអង់គ្លេសចុះផ្សាយថា អង់គ្លេសជិតនឹងប្រកាសពីកិច្ចព្រមព្រៀងមានទំហំទឹកប្រាក់ធំស្តីពីឧស្ម័នធម្មជាតិរវាងអង់គ្លេសនិងអាមេរិក
2022-11-09 15:03:05cri
Share with:

តាមដំណឹងនៃកាសែត The Daily Telegraph របស់អង់គ្លេសចុះផ្សាយកាលពីថ្ងៃទី៧ខែវិចិ្ឆកាតាមម៉ោងក្នុងតំបន់ឱ្យដឹងថា លោក Rishi Sunak នាយករដ្ឋមន្ត្រីអង់គ្លេសមានផែនការប្រកាសពីកិច្ចព្រមព្រៀងស្តីពីឧស្ម័នធម្មជាតិដ៏សំខាន់មួយដែលឈានដល់ជាមួយសហរដ្ឋអាមេរិកបន្ទាប់ពីចូលរួមមហាសន្និបាតភាគីហត្ថលេខីនៃអនុសញ្ញាស្តីពីក្របខ័ណ្ឌបម្រែបម្រួលអាកាសធាតុនៃអង្គការសហប្រជាជាតិលើកទី២៧ ។

តាមការផ្សាយដំណឹងឱ្យដឹងថា ការចរចាអំពីទំនាក់ទំនងភាពជាដៃគូខាងសន្តិសុខថាមពលរវាងអង់គ្លេសនិងអាមេរិកបានចូលក្នុងដំណាក់កាលចុងក្រោយហើយ តាមការប៉ាន់ប្រមាណ សហរដ្ឋអាមេរិកនឹងលក់ឧស្ម័នធម្មជាតិរាវទំហំរាប់ពាន់លានម៉ែត្រគីបទៅឱ្យអង់គ្លេសក្នុងរយៈពេលមួយឆ្នាំខាងមុខនេះ ។ 

គួរបញ្ជាក់ថា បន្ទាប់ពីលោក Rishi Sunak នាយករដ្ឋមន្ត្រីអង់គ្លេសថ្មីឡើងកាន់មុខតំណែង ការលក់ដូរនេះបានបន្តដំណើរការ តាមការប៉ាន់ប្រមាណ នឹងត្រូវប្រកាសក្នុងរយៈពេលមួយឬពីរសប្តាហ៍ខាងមុខនេះ ប៉ុន្តែនៅមិនទាន់កំណត់ពេលវេលាជាក់ស្តែងនោះទេ ៕

 

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស