ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Li Keqiang នាយករដ្ឋមន្ត្រីចិនអញ្ជើញទៅដល់ក្រុងភ្នំពេញដើម្បីចូលរួមកិច្ចប្រជុំកំពូលមួយចំនួនស្តីពីកិច្ចសហប្រតិបតិ្តការអាស៊ីបូព៌ាព្រមទាំងបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសកម្ពុជា
2022-11-09 13:00:51cri
Share with:

    


     យប់ថ្ងៃទី ៨ ខែវិច្ឆិកា តាមម៉ោងក្នុងតំបន់ តបតាមការអញ្ជើញរបស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា លោក Li Keqiang នាយករដ្ឋមន្ត្រីចិនបានអញ្ជើញទៅដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញតាមយន្តហោះពិសេសដើម្បីចូលរួមកិច្ចប្រជុំកំពូលមួយចំនួនស្តីពីកិច្ចសហប្រតិបតិ្តការអាស៊ីបូព៌ាព្រមទាំងបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសកម្ពុជា ។

    លោក Li Keqiang បានលើកឡើងថា ប្រទេសចិននិងអាស៊ានគឺជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនិងជាដៃគូពាណិជ្ជកម្មធំបំផុតរវាងគ្នានិងគ្នា ។ បច្ចុប្បន្ននេះ ស្ថានការណ៍អន្តរជាតិនិងក្នុងតំបន់បាននិងកំពុងកើតមានបម្រែបម្រួលយ៉ាងស្មុគស្មាញនិងស៊ីជម្រៅ ហើយការអភិវឌ្ឍសកលកំពុងប្រឈមនឹងបញ្ហាដែលមិនធ្លាប់មានកាលពីមុន ។ ប្រទេសចិនរំពឹងថា កិច្ចប្រជុំកំពូលស្តីពីកិច្ចសហប្រតិបតិ្តការអាស៊ីបូព៌ានឹងផ្តោតសំខាន់លើការអភិវឌ្ឍនិងកិច្ចសហប្រតិបត្តិការ ប្រកាន់ខ្ជាប់ពហុភាគីនិយមនិងពាណិជ្ជកម្មសេរី ប្រកាន់ខ្ជាប់ការបើកទូលាយនិងកិច្ចសហប្រតិបត្តិការព្រមនិងផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមកនិងឈ្នះ-ឈ្នះ ក៏ដូចជារួមគ្នាគាំពារសុវត្ថិភាពនិងភាពរលូននៃខ្សែសង្វាក់ឧស្សាហកម្មនិងខ្សែសង្វាក់ផ្គត់ផ្គង់សកលនិងចាប់ដៃគ្នាទប់ទល់នឹងបញ្ហាប្រឈមជាសកលដើម្បីបំពេញបន្ថែមកម្លាំងចលករថ្មីសម្រាប់ជំរុញដំណើរសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់ សំដៅគាំពារសន្តិភាព ស្ថិរភាពព្រមនិងការអភិវឌ្ឍនិងវិបុលភាពក្នុងតំបន់ រហូតដល់ពិភពលោកទាំងមូលផងដែរ ។

    លោក Li Keqiang បានលើកឡើងទៀតថា ប្រទេសចិនរំពឹងថា នឹងឆ្លងតាមរយៈដំណើរទស្សនកិច្ចលើកនេះដើម្បីរួមគ្នាពិគ្រោះពិភាក្សាជាមួយប្រទេសកម្ពុជាអំពីផែនការសហប្រតិបត្តិការសំខាន់ៗ ក្នុងន័យជំរុញកិច្ចកសាងសហគមន៍រួមវាសនាតែមួយរវាងចិននិងកម្ពុជាឱ្យទទួលបានសមិទ្ធផលកាន់តែច្រើន ក៏ដូចជាផ្តល់ផលប្រយោជន៍កាន់តែប្រសើរជូនដល់ប្រទេសទាំងពីរនិងប្រជាជននៃប្រទេសទាំងពីរ ។

    គួរបញ្ជាក់ថា ក្នុងអំឡុងពេលចូលរួមកិច្ចប្រជុំកំពូលមួយចំនួនស្តីពីកិច្ចសហប្រតិបតិ្តការអាស៊ីបូព៌ា លោក Li Keqiang នឹងអញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់ដឹកនាំចិន--អាស៊ាន(១០បូក១)លើកទី ២៥ កិច្ចប្រជុំថ្នាក់ដឹកនាំអាស៊ានបូកចិន ជប៉ុន កូរ៉េខាងត្បូង(១០បូក៣)លើកទី ២៥ និងកិច្ចប្រជុំកំពូលអាស៊ីបូព៌ាលើកទី ១៧ ៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស