ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Xi Jinping ប្រធានរដ្ឋចិនថ្វាយសារលិខិតចំពោះព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីសម្តែងការអបអរសាទរខួបទី៦៩នៃទិវាបុណ្យឯករាជ្យជាតិរបស់ព្រះរាជាណាចក្រកម្ពុជា
2022-11-09 15:04:10cri
Share with:

      ថ្ងៃទី៩ ខែវិច្ឆិកា លោក Xi Jinping ប្រធានរដ្ឋចិនបានថ្វាយសារលិខិតចំពោះព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីសម្តែងការអបអរសាទរខួបទី៦៩នៃទិវាបុណ្យឯករាជ្យជាតិរបស់ព្រះរាជាណាចក្រកម្ពុជា ។

      ថ្លែងក្នុងសារលិខិត លោក Xi Jinping បានលើកឡើងថា ប្រជាជនកម្ពុជាប្រកាន់ខ្ជាប់ការដើរតាមផ្លូវអភិវឌ្ឍន៍ដែលសមស្របនឹងសភាពការណ៍ជាតិរបស់ខ្លួន ហើយទទួលបានសមិទ្ធផលថ្មីឥតឈប់ឈរក្នុងកិច្ចកសាងជាតិ ។ ប្រទេសចិននឹងផ្តល់ការគាំទ្រដូចពេលកន្លងទៅចំពោះកម្ពុជាក្នុងការរក្សាស្ថិរភាព ជំរុញការអភិវឌ្ឍនិងផ្តល់ផលប្រយោជន៍ដល់ប្រជាជន ។ លោកយកចិត្តទុកដាក់ខ្ពស់ដល់ការអភិវឌ្ឍទំនាក់ទំនងរវាងចិននិងកម្ពុជា រីករាយធ្វើកិច្ចខិតខំប្រឹងប្រែងជាមួយព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្ដម សីហមុនី ដោយចាត់ទុកឆ្នាំក្រោយដែលជាខួបទី៦៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរជាឱកាសមួយ ក្នុងន័យជំរុញការបង្កើតសហគមន៍រួមវាសនារវាងចិននិងកម្ពុជាដែលមានភាពកាន់តែរឹងមាំ ដើម្បីផ្តល់សុខសុភមង្គលដល់ប្រទេសទាំងពីរនិងប្រជាជននៃប្រទេសទាំងពីរ ។

      នៅថ្ងៃដដែល លោក Li Keqiang នាយករដ្ឋមន្រ្តីចិន បានផ្ញើសារលិខិតជូនចំពោះសម្តេច ហ៊ុនសែន នាយករដ្ឋមន្ត្រីកម្ពុជា លោក Wang Yi សមាជិកក្រុមប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិនក៏បានផ្ញើសារលិខិតជូនចំពោះលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបតិ្តការអន្តរជាតិកម្ពុជា ដើម្បីសម្តែងការអបអរសាទរទិវាបុណ្យឯករាជ្យជាតិកម្ពុជាផងដែរ ៕

អ្នកបកប្រែ:郭翔青
ប្លុកពិសេស