ឆ្នាំនេះជាខួបឆ្នាំទី៣០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសចិននិងប្រទេសអាស៊ីកណ្តាលទាំង៥ ។ ថ្ងៃទី៨ខែវិច្ឆិកា វេទិកាធនាគារគំនិតរបស់“ចិនបូកប្រទេសអាស៊ីកណ្តាល”លើកទី២ បានបើកធ្វើនៅទីក្រុងប៉េកាំង ។ បញ្ញវន្តនៃធនាគារគំនិត ដែលមកពីប្រទេសចិន អ៊ូសបេគីស្ថាន កាហ្សាក់ស្ថាន តាជីគីស្ថាន តួកមេនីស្ថាន និង កៀហ្ស៊ីស៊ីស្ថាន ព្រមទាំងមន្រ្តីការទូតនៃប្រទេសជាច្រើនប្រចាំនៅប្រទេសចិនបានធ្វើការសិក្សានិងផ្លាស់ប្តូរមតិយោបល់ជំវិញប្រធានបទ“ឆ្ពោះទៅកាន់មាគ៌ាថ្មីនៃការអភិវឌ្ឍរួម”។
តាំងពីបង្កើតទំនាក់ទំនងការទូតអស់រយៈពេល៣០ឆ្នាំមក ទំនាក់ទំនងរវាងប្រទេសចិននិងប្រទេសអាស៊ីកណ្តាលទាំង៥ សម្រេចបាននូវការអភិវឌ្ឍបែបលោតផ្លោះ បានបង្កើតជាគំរូនៃទំនាក់ទំនងអន្តរជាតិបែបថ្មី ដែលគោរពទៅវិញទៅមក មានសច្ចយុត្តិធម៌ កិច្ចសហប្រតិបត្តិការនិងឈ្នះ-ឈ្នះ ។ ប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសចិននិងប្រទេសអាស៊ីកណ្តាលទាំង៥ បានធ្វើកិច្ចសហប្រតិបត្តិការប្រាកដប្រជាដ៏មានប្រសិទ្ធភាព ទំហំពាណិជ្ជកម្មនៅឆ្នាំនេះ អាចនឹងបំបែកកំណត់ត្រាថ្មីក្នុងប្រវត្តិសាស្ត្រ ។