ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ពិព័រណ៍អាកាសចរណ៍ប្រទេសចិនលើកទី១៤បានបើកធ្វើ
2022-11-09 14:32:21cri
Share with:

 ថ្ងៃទី៨ខែវិច្ឆិកា   ពិព័រណ៍អាកាសចរណ៍ប្រទេសចិនលើកទី១៤បានបើកធ្វើនៅទីក្រុងZhu Haiប្រទេសចិន។  សហគ្រាសដែលមកពីប្រទេសនិងតំបន់ចំនួន៤៣ បានចូលរួមពិព័រណ៍តាមអនឡាញ និងនៅកន្លែងផ្ទាល់  ផលិតផលថ្មីមួយចំនួនដែលតំណាងឱ្យបច្ចេកទេសជឿនលឿនរបស់ពិភពលោក បានបង្ហាញមុខជាលើកដំបូង ។

    សហគ្រាសចិននិងបរទេសចំនួនជាង៧រយបានចូលរួមក្នុងពិព័រណ៍លើកនេះ  ទំហំនៃសាលពិព័រណ៍  មានរហូតដល់១០ម៉ឺនម៉ែត្រការេ។  ក្រុមហ៊ុនអាកាសចរណ៍ពាណិជ្ជកម្មប្រទេសចិន  បានចុះហត្ថលេខាលើការជួលយន្តហោះខ្នាតធំC919 ក្នុងស្រុកចំនួន៣រយគ្រឿង ជាមួយក្រុមហ៊ុនជួលចំនួន៧ ។ ចំនួនសរុបនៃការចុះកិច្ចសន្យាស្តីពីកិច្ចការពារខាងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាអាកាសចរណ៍ និងការប្រើប្រាស់បច្ចេកវិទ្យា  ក៏លើសពី៥ម៉ឺនលានដុល្លារអាមេរិកផងដែរ។

អ្នកបកប្រែ:冯辉
ប្លុកពិសេស