ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

កិច្ចសន្ទនារវាងគណបក្សនយោបាយចិននិងប្រទេសអារ៉ាប់លើកទីបីបានប្រារព្ធធ្វើ
2022-11-09 10:48:31cri
Share with:

      ថ្ងៃទី៨ ខែវិច្ឆិកា ក្រសួងទំនាក់ទំនងអន្តរជាតិនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបានប្រារព្ធធ្វើកិច្ចសន្ទនារវាងគណបក្សនយោបាយចិននិងប្រទេសអារ៉ាប់លើកទីបីតាមអនឡាញនិងនៅកន្លែងផ្ទាល់ ។ អ្នកដឹកនាំគណបក្សនយោបាយនៃប្រទេសអារ៉ាប់ ដូចជាលោក Goujil អ្នកដឹកនាំបក្សសមាជជាតិ និងជាប្រធានសភាជាតិនៃប្រទេសអាល់ហ្សេរី អគ្គលេខាធិការរងនៃបក្សសន្និបាតប្រជាជនទូទាំងប្រទេស និងជាប្រធានរដ្ឋសភានៃប្រទេសយ៉េមែនជាដើម ព្រមនិងអង្គទូតរបស់ប្រទេសអារ៉ាប់មួយចំនួនប្រចាំនៅប្រទេសចិន ក៏បានចូលរួមកិច្ចសន្ទនាលើកនេះ ។

      ថ្លែងក្នុងកិច្ចសន្ទនា លោក Liu Jianchao រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងអន្តរជាតិនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបានលើកឡើងថា លោក Xi Jinping អគ្គលេខាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងអ្នកដឹកនាំនៃប្រទេសអារ៉ាប់បានរួមគ្នាផ្តួចផ្តើមការបង្កើតសហគមន៍រួមវាសនារវាងចិននិងអារ៉ាប់ ដែលឆ្ពោះទៅរកយុគសម័យថ្មី ការនេះបានចង្អុលបង្ហាញទិសដៅអភិវឌ្ឍន៍ដល់ការអភិវឌ្ឍទំនាក់ទំនងរវាងចិននិងអារ៉ាប់ ។ បក្សកុម្មុយនីស្តចិនរីករាយធ្វើការផ្លាស់ប្តូរបទពិសោធស្តីពីការបង្កើនអភិបាលកិច្ចជាមួយគណបក្សនៃប្រទេសអារ៉ាប់ ក្នុងន័យធ្វើឱ្យកិច្ចសហប្រតិបតិ្តការស្តីពីរួមគ្នាកិច្ចកសាងខ្សែក្រវាត់និងផ្លូវជាដើមឱ្យមានភាពកាន់តែស៊ីជម្រៅ ដើម្បីជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្ររវាងចិននិងអារ៉ាប់ឱ្យទទួលបានការអភិវឌ្ឍកាន់តែស៊ីជម្រៅ ៕

អ្នកបកប្រែ:郭翔青
ប្លុកពិសេស