ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#CCFR Comment#បទវិភាគ៖ពិព័រណ័នាំចូលចិនអន្តរជាតិបានក្លាយជា"ឧបករណ៍ពន្លឿន"ក្នុងការជំរុញកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មអន្តរជាតិ
2022-11-09 10:39:13cri
Share with:

      ទិដ្ឋភាពMetaverseខាងឧស្សាហកម្មដែលមានអារម្មណ៍អនាគតយ៉ាងខ្លាំង ដង្កាប់ដ៏ប្លែកពិសេសដែលធ្វើឱ្យមនុស្សធម្មតាក្លាយជាជាងបច្ចេកទេសដ៏ជំនាញក្នុងរយៈពេលតែមួយពព្រិចភ្នែក HyperArcដែលអាចព្យាបាលរោគដោយងាយស្រួល ។ល។ ក្នុងពិព័រណ៍នាំចូលចិនអន្តរជាតិលើកទី ផលិតផលថ្មីមួយចំនួនធំបានបង្ហាញមុខជាលើកដំបូងនៅប្រទេសចិន នៅប្រទេសអាស៊ី រហូតដល់នៅទូទាំងពិភពលោកព្រមគ្នា។ ផលិតផលទាំងនេះបាននាំមកនូវការដកបទពិសោធន៍ថ្មីដល់ទស្សនិកជន ដែលបានបំផុសគំនិតច្នៃប្រឌិតថ្មីនៃពិភពលោកទាំងមូល ក៏ដូចជាបានបង្កើតវេទិកាសម្រាប់ចែករំលែកកាលានុវត្តភាពច្នៃប្រឌិតថ្មីជូនចំពោះសហគ្រាសនៃបណ្តាប្រទេសនានា។



      ក្នុងរយៈពេលឆ្នាំកន្លងទៅនេះ អ្នកដែលបានយកចិត្តទុកដាក់ដល់ពិព័រណ៍នាំចូលចិនអន្តរជាតិនៅទូទាំងពិភពលោកមានចំនួនកាន់តែច្រើនឡើងៗ ការច្នៃប្រឌិតថ្មីគឺជាកម្លាំងទាក់ទាញដ៏ខ្លាំងក្លា។ តាមស្ថិតិឱ្យដឹងថា ពិព័រណ៍នាំចូលចិនអន្តរជាតិលើកមុនបានដាក់ចេញផលិតផលថ្មី បច្ចេកទេសថ្មីនិងសេវាកម្មថ្មីសរុបលើសពី១៥០០ផ្នែក។ ពិព័រណ៍នាំចូលចិនអន្តរជាតិលើកនេះនឹងរៀបចំសកម្មភាពផ្សព្វផ្សាយផលិតផលថ្មីចំនួន៩៤លើក នឹងដាក់ចេញផលិតផលថ្មីលើសពី១៧០ បើប្រៀបធៀបនឹងពិព័រណ៍នាំចូលចិនអន្តរជាតិលើកទី សកម្មភាពផ្សព្វផ្សាយផលិតផលថ្មីមានចំនួនកើនឡើងជិត៥០% និងផលិតផលថ្មីមានចំនួនកើនឡើងជិក៤០%

      តើហេតុអ្វីបានជាមានការបង្ហាញមុខជាលើកដំបូងកាន់តែច្រើនឡើងក្នុងពិព័រណ៍នាំចូលចិនអន្តរជាតិ?

      ប្រទេសចិនមានចំនួនប្រជាជន១ពាន់៤រយលាននាក់និងក្រុមមនុស្សចំណូលមធ្យមជាងរយនាក់។ ក្នុងរយៈពេលឆ្នាំចុងក្រោយនេះ ពីការបង្ហាញពីបច្ចេកទេសថ្មីដល់បង្កើតទីស្នាក់ការនិងអភិវឌ្ឍទីផ្សារនៅប្រទេសចិន ពីពាណិជ្ជករចូលរួមពិព័រណ៍ក្លាយជាពាណិជ្ជករវិនិយោគ សហគ្រាសពហុជាតិរកឃើញកន្លែងអនុវត្តជាក់ស្តែងដ៏ល្អបំផុតនៃផលិតផលច្នៃប្រឌិតថ្មីក្នុងប្រទេសចិនដែលជាទីផ្សារដ៏ធំធេងផុតលេខមួយនេះ។ ក្នុងពិព័រណ៍នាំចូលចិនអន្តរជាតិលើកនេះ ប្រទេសចិនសន្យាថា នឹងជំរុញបណ្តាប្រទេសនានានិងភាគីនានាឱ្យចែករំលែកកាលានុវត្តភាពនៃទីផ្សារធំរបស់ចិន ដែលបានធ្វើឱ្យសហគ្រាសពហុជាតិកាន់តែច្រើនមើលឃើញអនាគតដ៏ល្អប្រសើរ។

      តាមពិតទៅ ពិព័រណ៍នាំចូលចិនអន្តរជាតិគឺជាការច្នៃប្រឌិតថ្មីមួយបែប ដែលជាសាក្សីនៃភាពជោគជ័យនៃយុទ្ធសាស្ត្រអភិវឌ្ឍន៍ដែលជំរុញដោយការច្នៃប្រឌិតថី្មរបស់ចិន។ ទិន្នន័យដែលអង្គការកម្មសិទ្ធិបញ្ញាពិភពលោកចេញផ្សាយបានបង្ហាញ ថា ចំណាត់ថ្នាក់អំពីសន្ទទស្សន៍នវានុវត្តន៍សកលរបស់ប្រទេសចិនបានកើនឡើងពីលេខរៀងទី៣៤កាលពីឆ្នាំ២០១២ដល់លេខរៀងទី១១នាឆ្នាំ២០២២។ នៅពីក្រោយនេះ គឺការកែលម្អជាបន្តបន្ទាប់នៃបរិយាកាសប្រកបអាជីវកម្មនៃប្រទេសចិននិងការជំរុញទៅមុខឥតឈប់ឈរនៃការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់។

      ពិព័រណ៍នាំចូលចិនអន្តរជាតិគឺជាបង្អួចមួយនៃប្រទេសចិនក្នុងការពង្រីកការបើកចំហចំពោះក្រៅប្រទេសប្រកបដោយកម្រិតខ្ពស់។ ប្រទេសចិនបានសន្យាថា នឹងជំរុញឱ្យប្រទេសនានានិងភាគីនានាចែករំលែកឱកាសបើកទូលាយខាងប្រព័ន្ធរបប ដែលធ្វើឱ្យសហគ្រាសបរទេសមានទំនុកចិត្ត ការបើកទូលាយជំរុញកិច្ចសហប្រតិបត្តិការក្នុងរយៈពេលឆ្នាំចុងក្រោយនេះ ពិព័រណ៍នាំចូលចិនអន្តរជាតិបានក្លាយជា"ឧបករណ៍ពន្លឿន"ក្នុងការជំរុញកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មអន្តរជាតិ

      មានតែការច្នៃប្រឌិតថ្មីទើបអាចទទួលបានអនាគតល្អបវរ។ផលិតផលថ្មីនីមួយដែលបានបង្ហាញមុខក្នុងពិព័រណ៍នាំចូលចិនអន្តរជាតិសុទ្ធតែតំណាងឱ្យឱកាសពាណិជ្ជកម្មថ្មីមួយ កម្លាំងចលករបង្កបង្កើនផលថ្មីមួយក៏ដូចជាបែបផែនរស់នៅថ្មីមួយ។ពេលទស្សនិកជនកាន់តែច្រើនឡើងយកចិត្តទុកដាក់ដល់"ការបង្ហាញមុខជាលើកដំបូងអ្វីដែលពួកគេមើលឃើញមិនត្រឹមតែកាលានុវត្តភាពសហប្រតិបត្តិការប៉ុណ្ណោះទេ ថែមទាំងក៏មានអនាគតកាន់តែល្អបវរផងដែរ៕



 

 

អ្នកបកប្រែ:郭翔青
ប្លុកពិសេស