ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

នាយករដ្ឋមន្រ្តីស៊ុយអែតថ្លែងថា នឹងបំពេញតាមលក្ខខណ្ឌទាំងអស់ដែលតួកគីបានលើកឡើងស្តីពីការដែលស៊ុយអែតសុំចូលជាសមាជិកអង្គការណាតូ
2022-11-09 10:56:17cri
Share with:

ថ្ងៃទី៨ ខែវិច្ឆិកា លោក Kristersson នាយករដ្ឋមន្រ្តីស៊ុយអែត ដែលកំពុងបំពេញទស្សនកិច្ចនៅតួកតីបានថ្លែងថា ស៊ុយអែតនឹងចាត់ “វិធានការធំនិងសំខាន់” លើវិស័យប្រឆាំងភេរវកម្ម ដើម្បីបំពេញលក្ខខណ្ឌទាំងអស់ដែលតួកគីបានលើកឡើងស្តីពីការដែលស៊ុយអែតសុំចូលជាសមាជិកអង្គការណាតូ ។

នៅថ្ងៃដដែល លោក Kristersson និងលោក Erdogan ប្រធានាធិបតីតួកតីបានធ្វើកិច្ចប្រជុំបិតទ្វារនៅក្រុងអង់ការ៉ា ។ ក្នុងសន្និសីទសារព័ត៌មានដែលបើកធ្វើបន្ទាប់ពីបញ្ចប់កិច្ចប្រជុំ លោក Kristersson បានថ្លែងថា លោកនិងលោក Erdogan បានធ្វើកិច្ចពិភាក្សាប្រកបដោយភាពវិជ្ជមាន ។ ស៊ុយអែតនឹងអនុវត្តដោយគ្រប់ជ្រុងជ្រោយនូវអនុស្សរណៈយោគយល់ត្រីភាគីដែលបានចុះហត្ថលេខានៅក្រុងម៉ាឌ្រីដ ប្រទេសអេស្ប៉ាញ ព្រមនិងចាត់ “វិធានការធំនិងសំខាន់” លើវិស័យតាក់តែងច្បាប់អំពីការប្រឆាំងភេរវកម្ម នៅចុងឆ្នាំនេះនិងដើមឆ្នាំក្រោយ ។ ស៊ុយអែតបានដាក់បញ្ចូលអង្គការដូចជាគណបក្សពលករឃឺដជាដើមក្នុងបញ្ជីឈ្មោះអង្គការភេរវកម្ម រដ្ឋាភិបាលថ្មីរបស់ប្រទេសស៊ុយអែតរីករាយផ្តល់ការគាំទ្រដល់តួកគីដើម្បីវាយបង្រ្កាបអង្គការទាំងនេះ ៕

 

អ្នកបកប្រែ:郭翔青
ប្លុកពិសេស