ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ទំហំនៃបំណងវិនិយោគខាងពាណិជ្ជកម្មក្នុងពិព័រណ៍នាំចូលចិនអន្តរជាតិលើកទី៥សម្រេចបានលើសពី៤ពាន់លានដុល្លារអាមេរិក
2022-11-09 10:51:58cri
Share with:

សកម្មភាពនៃកិច្ចប្រជុំអំពីបំណងវិនិយោគខាងពាណិជ្ជកម្មនៃពិព័រណ៍នាំចូលចិនអន្តរជាតិលើកទី៥ដែលធ្វើនៅកន្លែងផ្ទាល់បានបិទបញ្ចប់ បច្ចុប្បន្ននេះ សម្រេចបានទំហំលើសពី៤ពាន់លានដុល្លារអាមេរិក ។

កិច្ចប្រជុំនេះបានដាក់ពង្រាយតុពិភាក្សាខាងពាណិជ្ជកម្មប្រហែល៥០និងសាលធ្វើបទបង្ហាញអំពីការវិនិយោគចំនួន៥ ពាណិជ្ជករចូលរួមពិព័រណ៍មួយចំនួនក៏បាននាំមកនូវផលិតផលប្រើសាកល្បងផងដែរ បន្ទាប់ពីការចរចា មានសហគ្រាសជាច្រើនរកបានអតិថិជនដែលគួរឱ្យពេញចិត្ត ។

ពិព័រណ៍នាំចូលចិនអន្តរជាតិលើកនេះនៅបានបង្កើតតំបន់ប្រាស្រ័យទាក់ទងខាងការវិនិយោគ ការជំរុញការច្នៃប្រឌិតថ្មី ដើម្បីជួយសួនឧស្សាហកម្មសំខាន់ៗនៃតំបន់ដីសណ្តទន្លេយ៉ាងសេឱ្យប្រាស្រ័យទាក់ទងជាមួយពាណិជ្ជករចូលរួមពិព័រណ៍និងពាណិជ្ជករបញ្ជាទិញខាងការជំរុញការច្នៃប្រឌិតថ្មី ដើម្បីធ្វើកិច្ចសហប្រតិបត្តិការនិងផ្លាស់ប្តូរយ៉ាងស៊ីជម្រៅ ៕

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស