ថ្ងៃទី៧ ខែវិច្ឆិកា វេទិកាស្តីពីការធ្វើឌីជីថលូបនីយកម្មផ្នែកពាណិជ្ជកម្មជំរុញការអភិឌ្ឍធុរកិច្ចអេឡិចត្រូកឆ្លងដែនឆ្នាំ២០២២ ដែលជាសកម្មភាពបន្ទាប់បន្សំនៃពិព័រណ៍នាំចូលចិនអន្តរជាតិលើកទី៥ បានបើកធ្វើនៅក្រុងសៀងហៃ ។ អ្នកជំនាញនិងបញ្ញវន្តរបស់ប្រទេសជាច្រើន បានធ្វើការពិគ្រោះពិភាក្សាអំពីប្រធានបទ តើធ្វើយ៉ាងណាទើបអាចប្រើប្រាស់ឱ្យបានល្អថែមទៀតនូវមធ្យោបាយបច្ចេកទេសឌីជីថល បើកច្រកសម្រាប់ធ្វើពាណិជ្ជកម្មឌីជីថល និងជំរុញភាពរុងរឿងនិងស្ថិរភាពរបស់សេដ្ឋកិច្ចសកលជាដើម ។
តាមការប៉ាន់ប្រមាណនៃអង្គការពាណិជ្ជកម្មពិភពលោក ដល់ឆ្នាំ២០៣០ បច្ចេកទេសឌីជីថលនឹងជំរុញឱ្យពាណិជ្ជកម្មសកល កើនឡើងពី១,៨ភាគរយដល់២ភាគរយជារៀងរាល់ឆ្នាំ រចនាសម័្ពន្ធប្រកួតប្រជែងលើវិស័យពាណិជ្ជកម្មសកល ដែលចាត់ទុកពាណិជ្ជកម្មឌីជីថលជាគន្លឹះ បាននិងកំពុងបង្កបង្កើតឡើង ។ រូបមន្តពាណិជ្ជកម្មថ្មីដែលពឹងផ្អែកលើទិន្នន័យ អាចបំបែករបាំងទិន្នន័យ សម្រេចបាននូវការឯកភាពខាងច្បាប់កំណត់ ដូច្នេះនេះជាការងារ បន្ទាន់នាពេលបច្ចុប្បន្ននេះ ៕