ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#CCFR Comment#បទវិភាគ៖នៅសតវត្សរ៍ទី២១ អាណានិគមនិយមនិងអនុត្តរភាពនិយមរបស់អង់គ្លេសគ្មានទីកន្លែងឈរជើងទៀតទេ
2022-11-08 16:16:58cri
Share with:

    នាពេលថ្មីៗកន្លងទៅនេះ លោក James Cleverly រដ្ឋមន្ត្រីក្រសួងការបរទេសអង់គ្លេសបានថ្លែងថា អង់គ្លេសនិងប្រទេសម៉ូរីសបានសម្រេចចិត្តចាប់ផ្តើមធ្វើការចរចាស្តីពីអធិបតេយ្យភាពរបស់ប្រជុំកោះ Chagos ហើយរំពឹងថា ភាគីទាំងពីរនឹងឈានដល់កិច្ចព្រមព្រៀងមួយនៅដើមឆ្នាំក្រោយខាងមុខនេះ ។ ការសម្តែងអាកប្បកិរិយារបស់អង់គ្លេសបែបនេះត្រូវមជ្ឈដ្ឋានខាងក្រៅចាត់ទុកថាជាជំហានដ៏សំខាន់មួយសម្រាប់ជំរុញការដោះស្រាយការវិវាទស្តីពីអធិបតេយ្យភាពរបស់ប្រជុំកោះ Chagos ។ យ៉ាងណាមិញ ទោះបីជាអង់គ្លេសមានឆន្ទៈក្នុងការចរចាស្តីពីអធិបតេយ្យភាពរបស់ប្រជុំកោះ Chagos ក្តី គិតមកទល់បច្ចុប្បន្ននេះ ក៏មិនគួរភ្លេចប្រជុំកោះ Malvinas ដែលនៅតែទន្រ្ទានកាន់កាប់ដោយខុសច្បាប់ដដែល ហើយក៏គួរតែធ្វើការចរចាស្តីពីអធិបតេយ្យភាពរបស់ប្រជុំកោះ Malvinas ជាមួយអាហ្សង់ទីនផងដែរ ។

    គួររំលឹកថា អង់គ្លេសធ្លាប់ជាប្រទេសខ្លាំងក្លាជើងចាស់នៅទ្វីអឺរ៉ុបដែលមានដីអាណានិគមនិយមនៅក្រៅប្រទេសច្រើនជាងគេដែលបានឈ្លានពានប្រទេសស្ទើរតែ ៩០ ភាគរយនៅទូទាំងពិភពលោកក្នុងសម័យកាលប្រវត្តិសាស្ត្រខុសៗគ្នា ។ មិនថាប្រជុំកោះ Chagos ឬមួយក៏ប្រជុំកោះ Malvinas ក្តី ក៏ពួគេសុទ្ធតែជាបំណុលដែលអង់គ្លេសបានជំពាក់ក្នុងសម័យអាណានិគមដែលជាសាក្សីនៃអំពើបាបដំបូងអាណានិគមនិយមនៃ"ចក្រេពត្តិដែលព្រះអាទិត្យមិនដែលលិច"កាលពីមុន ។

    ប្រជុំកោះ Chagos ស្ថិតនៅកណ្តាលមហាសមុទ្រឥណ្ឌានិងជាទឹកដីដើមមានស្រាប់របស់ប្រទេសម៉ូរីសដែលជាប្រទេសកោះនៅអាហ្វ្រិក ។ កាលពីឆ្នាំ ១៩៦៥ ក្នុងនាមជាលក្ខខណ្ឌនយោបាយបន្ថែមសម្រាប់ឱ្យប្រទេសម៉ូរីសទទួលឯករាជ្យ អង់គ្លេសបានពុះចែកប្រជុំកោះ Chagos ឱ្យទៅជា"ដែនដីមហាសមុទ្រឥណ្ឌា"ក្រោមអាណានិគមរបស់អង់គ្លេស ហើយបានអះអាងថា នឹងប្រគល់ប្រជុំកោះ Chagos ទៅប្រទេសម៉ូរីសវិញក្នុងពេលដ៏សមរម្យ ។ បន្ទាប់ពីទទួលឯករាជ្យកាលពីឆ្នាំ ១៩៦៨ ប្រទេសម៉ូរីសក៏បានទាមទារឱ្យអង់គ្លេសប្រគល់ប្រជុំកោះ Chagos ទៅខ្លួនវិញជាប់រហូត។ ប៉ុន្តែ អង់គ្លេសមិនត្រឹមតែពន្យារពេលប្រគល់ទៅវិញប៉ុណ្ណោះទេ ថែមទាំងក៏បានប្រើមធ្យោបាយគ្រប់បែបយ៉ាងដើម្បីបណ្តេញជនជាតិដើមភាគតិចដែលធ្លាប់រស់នៅលើកោះ ហើយបានគាំទ្រកងទ័ពអាមេរិកឱ្យសាងសង់មូលដ្ឋានយោធានៅលើកោះនេះផងដែរ ។

    ប្រវត្តិសាស្ត្រនៃប្រជុំកោះ Chagos គឺច្បាស់លាស់ណាស់  ហើយការទាមទារស្របច្បាប់របស់ប្រទេសម៉ូរីស  ទទួលបានការគាំទ្រពីសហគមន៍អន្តរជាតិ។  ការសម្តែងអាកប្បកិរិយារបស់ភាគីអង់គ្លេសដែលរីករាយធ្វើការចរចាអំពីអធិបតេយ្យភាពនៃប្រជុំកោះ Chagos  គឺកម្រិតភាគច្រើនដោយសារតែសម្ពាធពីសហគមន៍អន្តរជាតិ  ហើយវាក៏ឆ្លុះបញ្ចាំងពីការធ្លាក់ចុះនៃកម្លាំងជាក់ស្តែង  និងកម្លាំងឥទ្ធិពលពិភពលោករបស់អង់គ្លេសនាពេលបច្ចុប្បន្នផងដែរ។

  មិនថាដោយសារចេតនាយ៉ាងណាក៏ដោយ    អង់គ្លេសត្រូវសងនូវអ្វីដែលអាណានិគមជំពាក់។ បន្ទាប់ពីភាគីអង់គ្លេសបានប្រកាសនឹងធ្វើការចរចាជាមួយប្រទេសម៉ូរីស   ប្រទេសអាហ្សង់ទីនបានតម្រូវម្តងទៀតឱ្យអង់គ្លេសដំណើរការការចរចាឡើងវិញអំពីអធិបតេយ្យភាពរបស់ប្រជុំកោះMalvinas

   បច្ចុប្បន្ននេះ ភាគីអង់គ្លេសបានអះអាងថានឹងធ្វើការចរចាជាមួយប្រទេសម៉ូរីសស្តីពីអធិបតេយ្យភាពនៃប្រជុំកោះ Chagos វាគឺជាការអនុវត្តសេចក្តីសម្រេចចិត្តរបស់អង្គការសហប្រជាជាតិក្នុងកម្រិតមួយ  ហើយក៏ជាវឌ្ឍនភាពដែលសហគមន៍អន្តរជាតិទទួលបានក្នុងការប្រឆាំងនឹងអាណានិគមនិយមផងដែរ។  ប៉ុន្តែនេះគ្រាន់តែជាការចាប់ផ្តើមតែប៉ុណ្ណោះ។ភាគីអង់គ្លេសមិនត្រឹមតែត្រូវមានលទ្ធផលក្នុងការចរចាដើម្បីដោះស្រាយវិវាទលើអធិបតេយ្យភាពនៃប្រជុំកោះ Chagos ជាមួយប្រទេសម៉ូរីសប៉ុណ្ណោះទេ   ថែមទាំងក៏ត្រូវសកម្មឆ្លើយតបនឹងតម្រូវការចរចាររបស់អាហ្សង់ទីន  សម្រាប់ប្រគល់ប្រជុំកោះ Malvinasឱ្យទៅវិញក្នុងពេលឆាប់ៗ។

   នៅសតវត្សរ៍ទី២១ នាពេលបច្ចុប្បន្ន   អាណានិគមនិយមនិងអនុត្តរភាពនិយមគ្មានទីកន្លែងឈរជើងទៀតទេ ។   បំណុលអាណានិគមដែលបានជំពាក់ច្រើនឆ្នាំទាំងនោះ   អង់គ្លេសត្រូវសងវិញមួយៗ!

អ្នកបកប្រែ:魏伟
ប្លុកពិសេស