ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិនថ្លែងថា៖ការបើកទូលាយជាខ្លឹមសារសំខាន់នៃពិព័រណ៍នាំចូលចិនអន្តរជាតិលើកទី ៥
2022-11-08 14:15:57cri
Share with:

    ពិព័រណ៍នាំចូលចិនអន្តរជាតិលើកទី ៥ បានសម្ពោធបើកនៅក្រុងសៀងហៃកាលពីថ្ងៃទី ៤ ខែវិច្ឆិកា ។ លោក Zhao Lijian អ្នកនាំពាក្យក្រសួងការបរទេសចិនបានលើកឡើងក្នុងសន្និសីទសារព័ត៌មានជាប្រចាំដែលធ្វើឡើងនៅថ្ងៃទី ៧ ខែវិច្ឆិកានេះថា ក្នុងនាមជាពិព័រណ៍អន្តរជាតិដ៏សំខាន់លើកទីមួយដែលបានធ្វើឡើងនៅប្រទេសចិនបន្ទាប់ពីសមាជបក្សកុម្មុយនីស្តចិនលើកទី ២០ ពិព័រណ៍នាំចូលចិនអន្តរជាតិលើកទី ៥ ទទួលបានការយកចិត្តទុកដាក់យ៉ាងទូលំទូលាយពីសំណាក់ភាគីនានា ។ ដូចការលើកឡើងរបស់លោកប្រធានរដ្ឋចិន Xi Jinping ក្នុងសុន្ទរកថាដែលថ្លែងក្នុងពិធីសម្ពោធបើកថា ពិព័រណ៍នាំចូលចិនអន្តរជាតិបានក្លាយជាបង្អួចសម្រាប់ប្រទេសចិនក្នុងការកសាងនិម្មាបនកម្មអភិវឌ្ឍន៍ថ្មី ក៏ដូចជាវេទិកាសម្រាប់ជំរុញការបើកទូលាយប្រកបដោយកម្រិតខ្ពស់និងជាផលិតផលសាធារណៈអន្តរជាតិដែលចែករំលែកជាមួយពិភពលោកទាំងមូល ។ ប្រទេសចិននឹងជំរុញឱ្យប្រទេសនិងភាគីនានាចែករំលែកពីកាលានុវត្តភាពទីផ្សារដ៏ធំរបស់ប្រទេសចិនព្រមទាំងឱកាសសម្រាប់ការបើកទូលាយបែបប្រព័ន្ធរបបនិងឱកាសសម្រាប់ការធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការអន្តរជាតិ ៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស