ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Li Keqiang នាយករដ្ឋមន្ត្រីចិនចុះផ្សាយអត្ថបទលើប្រព័ន្ធសារព័ត៌មានកម្ពុជា ៖ពង្រឹងនូវចំណងមិត្តភាពរវាងចិននិងកម្ពុជា ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការរវាងចិន និងប្រទេសនៅអាស៊ីបូព៌ា
2022-11-08 10:53:04cri
Share with:

   ថ្ងៃទី ៧ខែវិច្ឆិកា មុនពេលអញ្ជើញទៅចូលរួមកិច្ចប្រជុំពាក់ព័ន្ធស្តីពីកិច្ចសហប្រតិបត្តិការអាស៊ីបូព៌ា និងបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសកម្ពុជា  លោក Li Keqiang នាយករដ្ឋមន្ត្រីចិនបានចុះផ្សាយអត្ថបទជាភាសាខ្មែរ ភាសាអង់គ្លេសនិងភាសាចិនលើប្រព័ន្ធសារព័ត៌មានសំខាន់ៗរបស់កម្ពុជា ក្រោមចំណងជើងថា « ដំណើរទស្សនកិច្ចនៅកម្ពុជា ដើម្បីរឹតចំណងមិត្តភាពចិន និងកម្ពុជា ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការអាស៊ីបូព៌ា» ។ អត្ថបទបានលើកឡើងថា ចិនរីករាយសហការជាមួយប្រទេសក្នុងតំបន់រួមទាំងកម្ពុជាផងដែរ ដើម្បីពួតដៃគ្នាដើរឆ្ពោះទៅមុខ ពុះពាររាល់ឧបសគ្គទាំងឡាយ ដើម្បីឱ្យចំណងមិត្តភាពចិននិងកម្ពុជាក៏ដូចជាកិច្ចសហប្រតិបត្តិការអាស៊ីបូព៌ាមានការអភិវឌ្ឍកាន់តែច្រើនឡើង និងផ្តល់ឱកាសថ្មីៗកាន់តែសម្បូរបែប ។

      អត្ថបទបានលើកឡើងទៀតថា ត្រូវតែបន្តរក្សាទិសដៅត្រឹមត្រូវនៃពហុភាគីនិយម និងសកលភាវូបនីយកម្មសេដ្ឋកិច្ច ពង្រឹងការតភ្ជាប់នៃយុទ្ធសាស្រ្តអភិវឌ្ឍន៍ ខិតខំអនុវត្ត RCEP ឱ្យបានល្អ ជំរុញពាណិជ្ជកម្មក្នុងតំបន់ និងពាណិជ្ជកម្មសេរីឱ្យដើរទន្ទឹមគ្នា ដើម្បីកសាងសេដ្ឋកិច្ចក្នុងតំបន់ដែលមានលក្ខណៈបើកចំហ ។  លោកបានគូសបញ្ជាក់ថា ចិនរីករាយក្នុងការជួយកែលម្អជីវភាពរស់នៅរបស់ប្រជាជននៃប្រទេសពាក់ព័ន្ធតាមរយៈគម្រោងគំរូដូចជាគម្រោងផ្លូវដែកចិន-ឡាវ សេចក្តីផ្តួចផ្តើមកាត់បន្ថយភាពក្រីក្រនៅអាស៊ីបូព៌ាជាដើម ជំរុញការផ្គត់ផ្គង់ស្បៀងអាហារ និងប្រភពថាមពលឱ្យមានស្ថិរភាព ពន្លឿនការអនុញ្ញាតឱ្យសិស្សនិស្សិតអាស៊ានអាចត្រឡប់ទៅសិក្សានៅប្រទេសចិនវិញ លើកកម្ពស់ទំនាក់ទំនងវប្បធម៌មនុស្សជាតិឱ្យកាន់តែស៊ីជម្រៅមានដូចជាវប្បធម៌ ទេសចរណ៍ជាដើម។

        អត្ថបទបានលើកឡើងថា ទ្វាររបស់ចិននឹងបើកចំហរឹតតែធំ  នឹងបន្តបង្កើតបរិយាកាសពាណិជ្ជកម្មដែលមានលក្ខណៈទីផ្សារភាវូបនីយកម្ម និយតកម្មនិងអន្តរជាតូបនីយកម្ម ដើម្បីឱ្យប្រទេសចិនក្លាយជាទីកខ្ពស់នៃការបើកចំហ តំបន់ពេញនិយមនៃការវិនិយោគ និងចែករំលែកឱកាសនៃការអភិវឌ្ឍជាមួយពិភពលោក ៕

អ្នកបកប្រែ:郭翔青
ប្លុកពិសេស