ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិនឆ្លើយតបអំពីសេចក្តីថ្លែងការណ៍រួមនៃក្រុមប្រទេស G៧ ដែលពាក់ព័ន្ធនឹងប្រទេសចិនថា បញ្ឈប់ការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃ និងបញ្ឈប់ការប្រើពាក្យកុហកនិងខុសឆ្គងម្តងហើយម្តងទៀត
2022-11-08 11:11:31cri
Share with:

ពេលថ្មីៗកន្លងទៅនេះ រដ្ឋមន្ត្រីការបរទេសរបស់ក្រុមប្រទេស G បានចេញផ្សាយសេចក្តីថ្លែងការណ៍រួមនៅក្រុង Münster ប្រទេសអាល្លឺម៉ង់ ដែលពាក់ព័ន្ធនឹងកិច្ចការផ្ទៃក្នុងរបស់ចិន គឺបូករួមទាំងតំបន់តៃវ៉ាន់ ហុងកុង ភូមិភាគស្វយ័តស៊ីនជាំងនិងភូមិភាគស្វយ័ត Xizang ។ លោក Zhao Lijian អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងក្នុងសន្និសីទសារព័ត៌មានជាប្រចាំកាលពីថ្ងៃទី៧ខែវិចិ្ឆកាថា គោលជំហររបស់ភាគីចិនក្នុងបញ្ហាពាក់ព័ន្ធនឹងតំបន់ហុងកុង ភូមិភាគស្វយ័តស៊ីនជាំងនិងតំបន់តៃវ៉ាន់ជាដើមគឺច្បាស់លាស់រហូតមក ។ អ្វីដែលហៅថាសេចក្តីថ្លែងការណ៍រួមនៃសន្និសីទថ្នាក់រដ្ឋមន្ត្រីការបរទេសនៃក្រុមប្រទេស G នេះ មិនអើពើពីគោលជំហរម៉ឺងម៉ាត់របស់ភាគីចិន ព្រមទាំងការពិតជាក់ស្តែងនិងសត្យានុម័ត ជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ចិនយ៉ាងគឃ្លើន និងមួលបង្កាច់ប្រទេសចិនដោយចេតនាអាក្រក់ ដូច្នេះ ភាគីចិនសម្តែងការមិនពេញចិត្តយ៉ាងខ្លាំងនិងប្រឆាំងជាដាច់ខាតចំពោះការនេះ ។

លោក Zhao Lijian បានលើកឡើងថា ប្រទេសចិនជាគំរូនៃការអនុវត្តតាមធម្មនុញ្ញនៃអង្គការសហប្រជាជាតិ ដែលអនុវត្តពហុភាគីនិយមដ៏ពិតប្រាកដ ។ យើងដាស់តឿនឱ្យក្រុមប្រទេស G កុំប្រកាន់យកគំនិតសង្គ្រាមត្រជាក់និងការលម្អៀងខាងមនោគមវិជ្ជា បញ្ឈប់ការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃ បញ្ឈប់ការប្រើពាក្យកុហកនិងខុសឆ្គងម្តងហើយម្តងទៀត និងបញ្ឈប់ការបង្កទំនាស់ក្នុងតំបន់និងបង្កការបដិបក្ខជាក្រុម ដើម្បីបង្កលក្ខណសម្បត្តិដែលមានអំណោយផលដល់កិច្ចសហប្រតិបត្តិការសកល ៕

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស