ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

កិច្ចព្រមព្រៀងពាណិជ្ជកម្មត្រូវបានចុះហត្ថលេខាជាបន្តបន្ទាប់ក្នុងពិព័រណ៍នាំចូលចិនអន្តរជាតិលើកទី៥ បច្ចុប្បន្ននេះការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនិងបំណងធ្វើកិច្ចសហប្រតិបត្តិការបានសម្រេចរាប់រយគម្រោងហើយ
2022-11-08 11:00:24cri
Share with:

ប៉ុន្មានថ្ងៃនេះ ក្នុងពិព័រណ៍នាំចូលចិនអន្តរជាតិមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មជាច្រើន បច្ចុប្បន្ននេះបានឈានដល់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនិងបំណងធ្វើកិច្ចសហប្រតិបត្តិការរាប់រយគម្រោងហើយ ។ ក្រៅពីនេះ សហគ្រាសនិងអង្គការជិត៦០បានចុះហត្ថលេខាចូលរួមពិព័រណ៍នាំចូលចិនអន្តរជាតិលើកទី៦ ។

ក្រុមហ៊ុនឧស្សាហកម្មអាវុធចិនគ្រុបបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន១៦ជាមួយសហគ្រាសល្បីឈ្មោះចំនួន១៥ដែលមកពីប្រទេសអារ៉ាប៊ីសាអ៊ូឌីត ស៊្វីសនិងជប៉ុនជាដើម ដែលមានតម្លៃលើសពី៣ម៉ឺន៣ពាន់លានយាន់ប្រាក់ចិន ។ ក្រុមហ៊ុនឧស្សាហកម្មគ្រឿងយន្តចិនគ្រុបបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយដៃគូសហប្រតិបត្តិការចាស់និងថ្មីជាច្រើនលើទូទាំងពិភពលោក ដែលពាក់ព័ន្ធនឹងវិស័យគ្រឿងបរិក្ខារបច្ចេកទេស ទំនិញទ្រង់ទ្រាយធំ ផលិតផលសន្សំសំចៃថាមពលនិងពាណិជ្ជកម្មពិសេសជាដើម ដែលមានតម្លៃលើសពី២ពាន់លានដុល្លារអាមេរិក ។

ក្នុងអំឡុងពេលពិព័រណ៍នាំចូលចិនអន្តរជាតិលើកនេះ គណៈកម្មាធិការត្រួតពិនិត្យនិងគ្រប់គ្រងទ្រព្យសម្បត្តិកម្មសិទ្ធិរដ្ឋចិនបានរៀបចំឱ្យសហគ្រាសមជ្ឈិមបញ្ជាទិញទំនិញនិងផលិតផលសេវាកម្មមួយចំនួន ដែលបូករួមទាំងរថយន្ត គ្រឿងបរិក្ខារបច្ចេកទេស កសិផលអនុផលនិងវត្ថុប្រើប្រាស់ជាដើម ដែលភាគីហត្ថលេខីបានគ្របដណ្តប់ប្រទេសនិងតំបន់នៃទ្វីបអឺរ៉ុប ទ្វីបអាមេរិកនិងប្រទេសតាម ខ្សែក្រវាត់និងផ្លូវជាដើម ៕

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស