ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Wang Yi សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋនិងជារដ្ឋមន្ត្រីការបរទេសចិនជួបពិភាក្សាជាមួយលោក Csaba Korosi ប្រធានមហាសន្និបាតអង្គការសហប្រជាជាតិ
2022-11-08 16:18:57cri
Share with:

   នៅថ្ងៃទី ៧ ខែវិច្ឆិកា លោក Wang Yi សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋនិងជារដ្ឋមន្ត្រីការបរទេសចិនបានជួបពិភាក្សាជាមួយលោក Csaba Korosi ប្រធានមហាសន្និបាតអង្គការសហប្រជាជាតិ ។

    ថ្លែងក្នុងកិច្ចជំនួប លោក Wang Yi បានលើកឡើងថា ជានិច្ចកាល ប្រទេសចិនតែងតែគាំទ្របុព្វហេតុអង្គការសហប្រជាជាតិនិងគាំទ្រឱ្យមហាសន្និបាតអង្គការសហប្រជាជាតិដើរតួនាទីដ៏សំខាន់ ។ ប្រទេសចិននឹងចូលរួមក្នុងកិច្ចសហប្រតិបត្តិការអន្តរជាតិស្តីពីការឆ្លើយតបនឹងបម្រែបម្រួលអាកាសធាតុដូចពេលមុនៗក្នុងន័យរួមចំណែកយ៉ាងសកម្មដើម្បីជំរុញឱ្យមហាសន្និបាតភាគីហត្ថលេខីនៃអនុសញ្ញាស្តីពីក្របខ័ណ្ឌបម្រែបម្រួលអាកាសធាតុនៃអង្គការសហប្រជាជាតិលើកទី ២៧ ទទួលបានជោគជ័យ ។

    ជាការឆ្លើយតប លោក Csaba Korosi បានសម្តែងការអបអរសាទរចំពោះការបើកធ្វើសមាជបក្សកុម្មុយនីស្តចិនលើកទី ២០ ដោយជោគជ័យ លោករំពឹងថា នឹងបង្កើនកិច្ចសហប្រតិបត្តិការជាមួយប្រទេសចិនដើម្បីជំរុញឱ្យមហាសន្និបាតភាគីហត្ថលេខីនៃអនុសញ្ញាស្តីពីក្របខ័ណ្ឌបម្រែបម្រួលអាកាសធាតុនៃអង្គការសហប្រជាជាតិលើកទី ២៧ ទទួលបានជោគជ័យ ជាពិសេសគឺជួយប្រទេសទន់ខ្សោយឱ្យទប់ទល់នឹងបញ្ហាប្រឈមក្នុងការប្រើប្រាស់និងគ្រប់គ្រងធនធានទឹក ៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស