ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងហិរញ្ញវត្ថុចិន៖ ប្រទេសចិននឹងជំរុញយ៉ាងសកម្មការបើកចំហចំពោះក្រៅប្រទេសដោយកម្រិតខ្ពស់ក្នុងវិស័យលទ្ធកម្មសាធារណៈរបស់រដ្ឋាភិបាល
2022-11-08 15:56:02cri
Share with:

         ថ្ងៃទី៧ខែវិច្ឆិកា   លោកXu Hongcaiអនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុប្រទេសចិនបានថ្លែងថា    ប្រទេសចិនបានធ្វើការខិតខំប្រឹងប្រែងជាប់ជានិច្ច     ក្នុងការបង្កើតរបបលទ្ធកម្មសាធារណៈរបស់រដ្ឋាភិបាលដែលមានការប្រកួតប្រជែងដោយយុត្តិធម៌  បន្តធ្វើឱ្យបរិយាកាសអាជីវកម្មលទ្ធកម្មសាធារណៈរបស់រដ្ឋាភិបាលមានភាពកាន់តែប្រសើរឡើង។   សម្លឹងមើលទៅអនាគត   ការបើកចំហនិងកិច្ចសហប្រតិបត្តិការ  គឺជាតម្រូវការចាំបាច់ សម្រាប់ការចែករំលែកទីផ្សារលទ្ធកម្មសាធារណៈអន្តរជាតិ។      ប្រទេសចិននឹងជំរុញយ៉ាងសកម្មនូវការបើកចំហចំពោះក្រៅប្រទេសដោយកម្រិតខ្ពស់ក្នុងវិស័យលទ្ធកម្មសាធារណៈរបស់រដ្ឋាភិបាល។

        លោកXu Hongcaiបានថ្លែងថា   “ប្រទេសចិនប្រកាន់ខ្ជាប់នូវយុទ្ធសាស្រ្តបើកចំហចំពោះក្រៅប្រទេសដោយមិងាករេ   និងសកម្មជំរុញការបើកចំហចំពោះក្រៅប្រទេសដោយកម្រិតខ្ពស់ក្នុងវិស័យលទ្ធកម្មសាធារណៈរបស់រដ្ឋាភិបាល។”  លោកXu Hongcaiបានថ្លែងថា  ភាគីចិនសង្ឃឹមថា  នឹងរួមជាភាគីនានា កសាងទីផ្សារលទ្ធកម្មសាធារណៈអន្តរជាតិដែលមានការប្រកួតប្រជែងដោយយុត្តិធម៌  និងផ្តល់ផលប្រយោជន៍ទៅវិញទៅមកនិងឈ្នះ-ឈ្នះ   ដើម្បីធ្វើឱ្យសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះអាចផ្តល់ផលប្រយោជន៍ដល់ប្រទេសនិងប្រជាជនកាន់តែច្រើន។

អ្នកបកប្រែ:冯辉
ប្លុកពិសេស