ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ទំហំពាណិជ្ជកម្មជាមួយបរទេសរបស់ចិនបានកើនឡើង ពិព័រណ៍នាំចូលចិនអន្តរជាតិទាក់ទាញក្រសែភ្នែករបស់ពិភពលោក
2022-11-08 10:31:03cri
Share with:

      ពិព័រណ៍នាំចូលចិនអន្តរជាតិលើកទី៥កំពុងបើកធ្វើនៅទីក្រុងសៀងហៃ នៅថ្ងៃទី៧ខែវិច្ឆិកា អគ្គនាយកដ្ឋានគយចិនបានប្រកាសពីទិន្នន័យពាណិជ្ជកម្មជាមួយបរទេសរបស់ចិនដែលបន្តរក្សាកំណើនដោយនឹងនរ។ អ្វីៗទាំងអស់នេះសុទ្ធតែមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយពាក្យគន្លឹះមួយ ពោលគឺបើកទូលាយ។

      ពីខែមករាដល់ខែតុលាឆ្នាំនេះ ទំហំពាណិជ្ជកម្មសរុបខាងការនាំចេញនាំចូលនៃប្រទេសចិនសម្រេចបាននូវល្បឿនកំណើនជិត១០% បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២១ ព្រមទាំងសម្រេចបាននូវការលើកកម្ពស់ទ្រង់ទ្រាយពាណិជ្ជកម្ម គុណភាពនិងប្រសិទ្ធផលក្នុងពេលដំណាលគ្នា។ ប្រទេសចិនអាចសម្រេចបាននូវសមិទ្ធផលបែបនេះក្រោមបរិយាកាសខាងក្រៅដ៏ស្មុគស្មាញនិងតឹងរ៉ឹងក្នុងពេលបច្ចុប្បន្ន គឺពិតជារឿងដ៏វិសេសវិសាល។ ក្រៅពីពឹងផ្អែកលើភាពធន់និងកម្លាំងប្រកួតប្រជែងសកលរបស់សេដ្ឋកិច្ចចិន អ្វីដ៏សំខាន់បំផុតគឺអាកប្បកិរិយាបើកទូលាយដែលទីផ្សារនិងសេដ្ឋកិច្ចចិនបានប្រកាន់ខ្ជាប់ក្នុងរយៈពេលយូរ។

      ពិព័រណ៍នាំចូលចិនអន្តរជាតិលើកនេះមានការចុះកិច្ចព្រមព្រៀងយ៉ាងច្រើន នៅថ្ងៃទី៥ខែវិច្ឆិកា វេទិកាសេដ្ឋកិច្ចអន្តរជាតិHongqiaoដែលបើកធ្វើក្នុងពេលដំណាលគ្នាបានចេញផ្សាយ«របាយការណ៍អំពីការបើកទូលាយសកលឆ្នាំ២០២២» ដោយបានបង្ហាញថា ការប្រកាន់ខ្ជាប់ការបើកទូលាយចំពោះបរទេសប្រកបដោយកម្រិតខ្ពស់របស់ចិនទទួលបានការវិវឌ្ឍរីកចម្រើន ចំណាត់ថ្នាក់បានកើនឡើងពីលេខរៀងទី៤៧ដល់លេខរៀងទី៣៩ ដែលបានក្លាយជាកម្លាំងសំខាន់ក្នុងការជំរុញការធ្វើសកលភាវូបនីយកម្មសេដ្ឋកិច្ច៕

 

អ្នកបកប្រែ:郑磊
ប្លុកពិសេស