ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រព័ន្ធសារព័ត៌មានអាមេរិកចុះផ្សាយថា សហរដ្ឋអាមេរិកប្រឈមមុខនឹងការគំរាមកំហែងពីវីរុសចំនួនបីប្រភេទនៅរដូវរងាឆ្នាំនេះ មនុស្សចាស់ជរានិងកុមារប្រហែលនឹងស្ថិតក្នុងសភាពគ្រោះថ្នាក់ដែលអាចនឹងបណ្តាលឱ្យស្លាប់
2022-11-08 15:25:02cri
Share with:

តាមដំណឹងនៃក្រុមហ៊ុន ABC របស់អាមេរិកនិងវេបសាយនៃទស្សនាវដ្តី The BMJ ចុះផ្សាយកាលពីថ្ងៃទី៧ខែវិចិ្ឆកាឱ្យដឹងថា តាមទិន្នន័យនៃមជ្ឈមណ្ឌលបង្ការនិងគ្រប់គ្រងជំងឺឆ្លងរបស់អាមេរិកឱ្យដឹងថា ទន្ទឹមនឹងការកើនឡើងនៃករណីឆ្លងច្រើនប្រភេទ និងការលេចចេញវីរុសបម្លែងថ្មី សហរដ្ឋអាមេរិកនឹងប្រឈមមុខនឹងការគំរាមកំហែងចំនួនបីផ្ទួនៗគឺជំងឺផ្តាសាយ វីរុស RSV និងវីរុសកូវីដ១៩នៅរដូវរងាឆ្នាំនេះ ។

ពេលថ្មីៗកន្លងទៅនេះ សហរដ្ឋអាមេរិកបានបោះបង់ចោលការចាត់វិធានការបង្ការវីរុសជាច្រើនហើយ ដូចជាការពាក់ម៉ាសនិងការរក្សាគម្លាតសុវត្ថិភាពក្នុងសង្គមជាដើម ទង្វើទាំងនេះប្រហែលនឹងបណ្តាលឱ្យវីរុសច្រើនបែបយ៉ាងរាតត្បាតថែមមួយកម្រិតទៀត ។ របាយការណ៍នៃមជ្ឈមណ្ឌលបង្ការនិងគ្រប់គ្រងជំងឺឆ្លងរបស់អាមេរិកបានលើកឡើងថា ករណីឆ្លងជំងឺផ្តាសាយតាមរដូវកំពុងបន្តកើនឡើងនៅទូទាំងសហរដ្ឋអាមេរិក ។ ព្រមពេលជាមួយគ្នានេះ ករណីឆ្លងវីរុស RSV ក៏កើនឡើងជាបន្តបន្ទាប់នៅតំបន់ភាគច្រើនរបស់សហរដ្ឋអាមេរិកផងដែរ ៕

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស