ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងពាណិជ្ជកម្មចិន៖ប្រទេសចិននឹងបន្តប្រកាន់ខ្ជាប់ផ្លូវអភិវឌ្ឍន៍ថាមពលប្រកបដោយភាពបើកទូលាយ
2022-11-08 15:31:28cri
Share with:

      ថ្ងៃទី៨ខែវិច្ឆិកា លោកShengQiupingអនុរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មចិនបានថ្លែងថា របាយការណ៍របស់សមាជបក្សកុម្មុយនីស្តចិនលើកទី២០បានគូសបញ្ជាក់ថា "ត្រូវប្រកាន់ខ្ជាប់ការបើកចំហចំពោះក្រៅប្រទេស” “ផ្តល់កាលានុវត្តភាពថ្មីដល់ពិភពលោកជាបន្តបន្ទាប់តាមរយៈការអភិវឌ្ឍថ្មីរបស់ចិន”។ប្រទេសចិននឹងបន្តប្រកាន់ខ្ជាប់ផ្លូវអភិវឌ្ឍន៍ថាមពលប្រកបដោយភាពបើកទូលាយ កំណើនប្រកបដោយនិរន្តរភាពនិងស្ថិរភាពរបស់ទីផ្សារថាមពលចិននឹងមានអំណោយផលដល់ប្រទេសផលិតថាមពល ប្រទេសប្រើប្រាស់ថាមពលនិងប្រទេសធ្វើពាណិជ្ជកម្មខាងថាមពលទាំងអស់ ហើយក៏នឹងផ្តល់កាលានុវត្តភាពសហប្រតិបត្តិការកាន់តែច្រើននិងកាន់តែល្អដល់បណ្តាប្រទេសនានាផងដែរ។

      លោកShengQiupingបានថ្លែងដូចខាងលើក្នុងកិច្ចប្រជុំអំពីពាណិជ្ជកម្មប្រេងកាតចិនអន្តរជាតិលើកទី១១ដែលបានបើកធ្វើនៅថ្ងៃដដែល។លោកShengQiupingបានថ្លែងទៀតថា ចិនបើកធ្វើកិច្ចប្រជុំអំពីពាណិជ្ជកម្មប្រេងកាតចិនអន្តរជាតិ គឺដើម្បីអនុវត្តទស្សនៈស្តីពីកិច្ចសហប្រតិបត្តិការប្រកបដោយភាពបើកទូលាយតាមរយៈការអនុវត្តជាក់ស្តែង កសាងស្ពានសម្រាប់ធ្វើការប្រាស្រ័យទាក់ទងនិងកិច្ចសហប្រតិបត្តិការនៃមុខរបរប្រេងកាតនិងឧស្ម័នធម្មជាតិចិននិងអន្តរជាតិ ធ្វើឱ្យប្រទេសចិនរួមបញ្ចូលជាមួយពិភពលោកឱ្យបានកាន់តែល្អ ក៏ដូចជាធ្វើឱ្យពិភពលោករួមគ្នាចែករំលែកពីកាលានុវត្តភាពអភិវឌ្ឍន៍របស់ចិនផងដែរ៕

អ្នកបកប្រែ:郑磊
ប្លុកពិសេស