ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិជំរុញឱ្យប្រទេសមួយចំនួននៅមជ្ឈិមបូព៌ា និងអាស៊ីកណ្តាលដាក់បញ្ចូលគោលនយោបាយអាកាសធាតុទៅក្នុងយុទ្ធសាស្ត្រសេដ្ឋកិច្ចរបស់ខ្លួន
2022-11-07 14:19:28cri
Share with:

      ថ្ងៃទី៦ខែវិច្ឆិកាតាមម៉ោងក្នុងតំបន់  អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ  បានចុះផ្សាយអត្ថបទចង្អុលបង្ហាញថា  ក្នុងនាមជាផ្នែកមួយនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស  ប្រទេសចំនួន៣២ នៅមជ្ឈិមបូព៌ានិងអាស៊ីកណ្តាលសុទ្ធតែបានសន្យាថា  នឹងគ្រប់គ្រងការបញ្ចេញឧស្ម័នពីផ្ទះកញ្ចក់។  ដើម្បីសម្រេចបាននូវពាក្យសន្យាទាំងនេះ   បច្ចុប្បន្ននេះ  បណ្តាប្រទេសនានាចាំបាច់ត្រូវដាក់បញ្ចូលគោលនយោបាយអាកាសធាតុទៅក្នុងយុទ្ធសាស្ត្រសេដ្ឋកិច្ចជាតិរបស់ខ្លួនជាបន្ទាន់។

      អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិបានប៉ាន់ប្រមាណថា   ក្រោមការសន្យារួមរបស់ប្រទេសមជ្ឈិមបូព៌ា និងអាស៊ីកណ្តាល   ទំហំបញ្ចេញឧស្ម័នពីផ្ទះកញ្ចក់ប្រចាំឆ្នាំនៅឆ្នាំ២០៣០  នឹងត្រូវកាត់បន្ថយពី១៣ភាគរយទៅ២១ភាគរយ  បើធៀបនឹងពេលបច្ចុប្បន្ន។មានការផ្សាយដំណឹងថា   ប្រការនេះមានន័យថា   តំបន់នានាត្រូវកាត់បន្ថយការបញ្ចេញឧស្ម័នជាមធ្យមក្នុងមនុស្សម្នាក់ៗចំនួន៧ភាគរយ  ក្នុងរយៈពេល៨ឆ្នាំនាពេលអនាគត     បច្ចុប្បន្ននេះ  មានប្រទេសចំនួនតិចណាស់ដែលបានសម្រេចការកាត់បន្ថយការបញ្ចេញឧស្ម័នបំពុល  ទន្ទឹមនឹងពេលរក្សាបាននូវកំណើនសេដ្ឋកិច្ច។

អ្នកបកប្រែ:冯辉
ប្លុកពិសេស