ក្នុងពិព័រណ៍នាំចូលចិនអន្តរជាតិដែលបើកធ្វើនៅក្រុងសៀងហៃ ក្រុមហ៊ុនបណ្តាញបំពង់ថាមពលជាតិចិនបានចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយក្រុមហ៊ុនថាមពលអន្តរជាតិជាច្រើន ដើម្បីធ្វើកិច្ចសហប្រតិបត្តិការលើគម្រោងឧស្ម័នធម្មជាតិរាវ ក្នុងន័យជំរុញការបើកទូលាយទីផ្សារនៃហេដ្ឋារចនាសម្ព័ន្ធបណ្តាញបំពង់បង្ហូរប្រេងនិងឧស្ម័ននៃប្រទេសចិន។
ក្រុមហ៊ុនបណ្តាញបំពង់ថាមពលជាតិចិនបានចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការជាយុទ្ធសាស្រ្តជាមួយក្រុមហ៊ុនថាមពលអន្តរជាតិ ដូចជាក្រុមហ៊ុនសែលនិងក្រុមហ៊ុនExxon Mobilជាដើម។នេះជាលើកដំបូងដែលប្រទេសចិនបើកចំហហេដ្ឋារចនាសម្ព័ន្ធបណ្តាញបំពង់បង្ហូរប្រេងនិងឧស្ម័ននៃប្រទេសចិនចំពោះសហគ្រាសថាមពលអន្តរជាតិតាមរយៈពិរព័រណ៍ថ្នាក់ជាតិ៕