ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រព័ន្ធផ្សព្វផ្សាយអាមេរិកចុះផ្សាយអត្ថបទ៖ ប្រទេសចិននាំមុខក្នុងអភិបាលកិច្ចជីវចម្រុះសកល
2022-11-07 11:32:51cri
Share with:

    ថ្ងៃទី៣ខែវិច្ឆិកា    វេបសាយប្លុក"Safety  Newsletter"អាមេរិកបានចុះផ្សាយអត្ថបទរបស់បញ្ញាវន្តនៃមជ្ឈមណ្ឌលស្រាវជ្រាវបច្ចុប្បន្នភាពប្រទេសចិននៃសាកលវិទ្យាល័យព្រីនស្តុនអាមេរិក   ដែលមានចំណងជើងថា  ប្រទេសចិនបានដើរតួនាទីនាំមុខក្នុងអភិបាលកិច្ចជីវចម្រុះសកល។  អត្ថបទនេះបានចង្អុលបង្ហាញថា   ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ   ប្រទេសចិនបានដាក់ចេញនូវផែនការកំណត់តំបន់អភិរក្សជីវចម្រុះដោយគ្រប់ជ្រុងជ្រោយបំផុតមួយ   ហើយទ្រង់ទ្រាយនិងល្បឿនដែលប្រទេសចិនជំរុញការអនុវត្តផែនការនិងច្បាប់ស្តីពីការអភិរក្សអេកូឡូស៊ី  គឺគួរឱ្យកត់សម្គាល់។

        អត្ថបទបានចង្អុលបង្ហាញថា   ទន្ទឹមនឹងពេលដែលប្រទេសនានាត្រៀមខ្លួនដើម្បីចូលរួមសន្និសីទដំណាក់កាលទី២នៃមហាសន្និបាតភាគីហត្ថលេខីនៃអនុសញ្ញាស្តីពីជីវចម្រុះលើកទី១៥  នៅខែធ្នូឆ្នាំ២០២២    សារៈសំខាន់នៃជីវចម្រុះសកលក៏កាន់តែទាក់ទាញការចាប់អារម្មណ៍ខ្លាំងថែមទៀត។   ប៉ុន្មានឆ្នាំចុងក្រោយនេះ   ប្រទេសចិនបានដាក់ចេញនូវផែនការកំណត់តំបន់អភិរក្សជិវចម្រុះដោយគ្រប់ជ្រុងជ្រោយបំផុតមួយ  ដែលជាទូទៅគេហៅថា   ការកំណត់បន្ទាត់ក្រហមនៃការអភិរក្សអេកូឡូស៊ី។   នេះតម្រូវឱ្យមានការប្រើប្រាស់បច្ចេកទេសចាប់រលកសញ្ញាពីចម្ងាយនិងវិភាគពីលំហ  ដើម្បីរួមបញ្ចូលការគ្រប់គ្រងប្រព័ន្ធអេកូឡូស៊ីជាមួយនឹងអាទិភាពនៃជីវចម្រុះ

អ្នកបកប្រែ:冯辉
ប្លុកពិសេស