ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកXi Jinping៖អភិរក្សដីសើមការពារអនាគត
2022-11-07 17:53:27cri
Share with:


  តាំងពីដើមរៀងមកមនុស្សជាតិគឺរស់នៅតាមដងទន្លេអរិយធម៌ក៏កកើតឡើង

ដោយទឹកដែរការរស់នៅនិងបង្កបង្កើនផលរបស់មនុស្សជាតិមានទំនាក់ទំនង

យ៉ាងជិតស្និទ្ធជាមួយដីសើម។អភិរក្សដីសើមមនុស្សជាតិនិងធម្មជាតិមានភាព

ចុះសម្រុមជាមួយគ្នាការរួមគ្នាការពារនិងអភិរក្សដីសើមមានអត្ថន័យដ៏សំខាន់

ណាស់។យើងគួរយល់ដឹងឲ្យកាន់តែស៊ីជម្រៅនិងបង្កើនកិច្ចសហប្រតិបត្តិការ

ដើម្បីជំរុញសកម្មភាពការពារដីសើមលើទូទាំងពិភពលោក។

យើងគួរមានគំនិតកភាពរួមស្តីពីការការពារដីសើមលើទូទាំងពិភពលោកមាន

ការគោរពនិងកោតខ្លាចចំពោះធម្មជាតិយ៉ាងខ្លាំងខ្លាកាត់បន្ថយការបំផ្លិចបំផ្លាញ

ដោយសកម្មភាពរបស់មនុស្សការពារព្រំប្រទល់សន្តិសុខអេកូឡូស៊ីដីសើមដើម្បីរក្សាទុកដីសើមដ៏ស្រស់ស្អាតឲ្យកូនចៅជំនាន់ក្រោយៗ។

យើងគួរជំរុញដំណើរការពារដីសើមទូទាំងពិភពលោកបង្កើនការការពារភាព

ដើមនិងភាពពេញលេញរបស់ដីសើមនិងដាក់បញ្ចូលដីសើមកាន់តែច្រើនក្នុងក្រប

ខ័ណ្ឌដីអភិរក្សធម្មជាតិកែលម្អល័ក្ខខ័ណ្ឌយន្តការសហប្រតិបត្តិការពង្រីកទ្រង់

ទ្រាយដីសើមអន្តរជាតិសំខាន់

យើងគួរជំរុញឲ្យដីសើមបង្កើនផលប្រយោជន៍ដល់ប្រជាជនទូទាំងពិភពលោកដើម្បីធ្វើឲ្យដីសើមដើរតួនាទីខ្លួនជំរុញការអភិវឌ្ឍជានិរន្តរភាពទប់ទល់នឹងការ

ប្រែប្រួលអាកាសធាតុការពារជីវចម្រុះដែលនាំមកនូវផលប្រយោជន៍ជាក់ស្តែង

កាន់តែច្រើនដល់ប្រជាជនគ្រប់ប្រទេស។

ការងារការពារដីសើមរបស់ប្រទេសចិនបានទទួលសមិទ្ធផលជាប្រវត្តិសាស្ត្រដែលមានទំហំដីសើមឡើងដល់៥៦លាន៣៥ម៉ឺនហិកតាបានបង្កើតឡើងនូវប្រព័ន្ធនិង

របប្តិខាងការការពារដីសើមហើយបានដាក់ចេញច្បាប់ការពារដីសើម។ប្រទេស

ចិនមានទីក្រុងជាច្រើនដែលដូចជាទីក្រុងWuhanអ៊ីចឹងដែលទីក្រុងនិងដីសើមបាន

រួមបញ្ចូលគ្នាក្លាយទៅជាតួអង្គមួយដែលបានការពារអេកូឡូស៊ីផងហើយក៏បង្កើតបរិស្ថានល្អសម្រាប់ឲ្យប្រជាជនរស់នៅផង។ប្រទេសចិននឹងកសាទំនើបកម្មដែល

មនុស្សជាតិនិងធម្មជាតិមានភាពចុះសម្រុងគ្នាជំរុញឲ្យបុព្វហេតុការពារដីសើម

អភិវឌ្ឍដោយមានគុណភាពខ្ពស់។

ទោះបីផ្លូវវែងឆ្ងាយហើយប្រកបដោយឧបសគ្គតែឲ្យតែយើងធ្វើដំណើរទៅមុខឥត

ឈប់ឈរពិតជានឹងអាចទៅដល់គោលដៅនិងទទួលបានអនាគតដ៏ល្អបវរ។សូម

យើងខិតខំប្រឹងប្រែងជាមួយគ្នាដើម្បីបើកទំព័រថ្មីនៃការការពារដីសើមពិភពលោក៕



 

អ្នកបកប្រែ:张艳萍
ប្លុកពិសេស