ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#CCFR Comment#បទវិភាគ៖ ក្នុងយុគសម័យថ្មី ប្រព័ន្ធផ្កាយរណបនាំផ្លូវប៉ីតូវក្នុ នឹងបម្រើនិងផ្តល់ប្រយោជន៍ដល់ពិភពលោកនិងមនុស្សជាតិកាន់តែល្អ
2022-11-07 09:11:52cri
Share with:

“ខ្ញុំជឿជាក់ថា ប្រព័ន្ធផ្កាយរណបនាំផ្លូវប៉ីតូវអាចរួមចំណែកដល់ការអភិវឌ្ឍអន្តរជាតិ ជាពិសេស គឺប្រព័ន្ធផ្កាយរណបនាំផ្លូវប៉ីតូវ អាចផ្តល់ការគាំទ្រដល់ប្រទេសកំពុងអភិវឌ្ឍន៍ដែលបានខិតខំប្រឹងប្រែងសម្រេចបានូវគោលដៅអភិវឌ្ឍជាដ៏និរន្តរភាព ។” នាពេលថ្មីៗកន្លងទៅនេះ កិច្ចប្រជុំលើកទី១៦ នៃគណៈកម្មាធិការអន្តរជាតិប្រព័ន្ធផ្កាយរណបនាំផ្លូវសកល បានបើកធ្វើនៅក្រុងអាប៊ូដាប៊ី ប្រទេស អេមីរ៉ាតអារ៉ាប់រួម  លោក ហួកឺល តំណាងនៃប្រទេសប៉ាគ្គីស្ថានបានវាយតម្លៃដូចពោលខាងលើ ។ សៀវភៅសក្រោមចំណងជើងថា «ផ្កាយរណបនាំផ្លូវប៉ីតូវក្នុងយុគសម័យថ្មី» ដែលប្រទេសចិនបានដាក់ចេញនៅថ្ងៃទី៤ ខែវិច្ឆិកា ក៏បានបញ្ជាក់យ៉ាងពេញលេញពីការនេះដែរ ។

សៀវភៅស ដែលមានតួអក្សរចំនួន ១២០០០ តួនេះ បានរំលឹកឡើងវិញដោយគ្រប់ជ្រុងជ្រោយពីដំណើរអភិវឌ្ឍនៃផ្កាយរណបនាំផ្លូវប៉ីតូវរបស់ប្រទេសចិន ហើយបានបង្ហាញយ៉ាងពេញលេញថា តាំងពីឈានចូលយុគសម័យថ្មីមក ប្រព័ន្ធផ្កាយរណបនាំផ្លូវប៉ីតូវបានបង្កើតជាមុខងារសេវាកម្មថ្មី  សម្រេចបាននូវការអភិវឌ្ឍឧស្សាហកម្មថ្មី បានបង្កើតនិន្មាបនកម្មបើកទូលាយថ្មី ហើយបានចាប់ផ្តើមដំណើរថ្មីនៅពេលអនាគត ។

   ការស្វែងរកចក្រវាលដ៏ធំល្វឹងល្វើយ គឺជាសុបិនរបស់ប្រជាជាតិចិនក្នុងរយៈពេលដ៏យូរ  ។ ចាប់ពីគ្មានដល់មាន ប្រព័ន្ធផ្កាយរណបនាំផ្លូវប៉ីតូវទទួលបានការអភិវឌ្ឍឥតឈប់ឈរ ជាសាក្សីនៃកិច្ចខិតខំប្រឹងប្រែងឥតស្រាកស្រាន្តរបស់ប្រជាជនចិនក្នុងការសម្រេចសុបិនរបស់ខ្លួន ។ បច្ចុប្បន្ននេះ ប្រព័ន្ធផ្កាយរណបនាំផ្លូវប៉ីតូវលេខ៣ មានឈ្មោះល្បីល្បាញដូចគ្នានឹង ប្រព័ន្ធបញ្ជាក់ទីតាំងនៅសកលរបស់អាមេរិក GPSប្រព័ន្ធផ្កាយរណបនាំផ្លូវរបស់រុស្ស៊ី (GLONASS) និងប្រព័ន្ធផ្កាយរណបនាំផ្លូវរបស់អឺរ៉ុប (Galileo) ។ សព្វថ្ងៃនេះ មានមនុស្សលើសពី១ពាន់៥រយលាននាក់នៅប្រទេសនិងតំបន់លើសពី២៣០ បានប្រើប្រាស់សេវាកម្មបញ្ជាក់ទីតាំងយ៉ាងឆាប់រហ័សនិងសេវាកម្មកម្រិតខ្ពស់របស់ផ្តាយរណបនាំផ្លូវប៉ីតូវ ។ “ប៉ីតូវរបស់ចិន ” បានក្លាយជា “ប៉ីតូវរបស់សកលោក ”យ៉ាងពិតប្រាកដ ។

 “បើធ្វើ ត្រូវតែធ្វើល្អឯង ” ការច្នៃប្រឌិតថ្មីដោយម្ចាស់ការ ជាកម្លាំងប្រកួតប្រជែងជាស្នូលរបស់ប្រព័ន្ធផ្កាយរណបប៉ីតូវរបស់ចិន ការបើកទូលាយនិងរួមបញ្ចូល ជាចិត្តទូលាយរបស់ប៉ីតូវចិន ។ វាមានអំណោយផលដល់ប្រជាជនចិនផង ហើយក៏មានអំណោយផលដល់ប្រជាជនរបស់ប្រទេសផ្សេងទៀតផងដែរ ។

ប្រការដែលគួរឱ្យលើកឡើងនោះ គឺសេវាកម្មសារខ្លីនិងរុករកអន្តរជាតិរបស់ប្រព័ន្ធប៉ីតូវ ។ នៅកាលពីមុន បន្ទាប់ពីអ្នកសុំជួយសង្គ្រោះបញ្ចេញសញ្ញាទៅកាន់អង្គការរុករកនិងជួយសង្គ្រោះអន្តរជាតិ មិនដឹងថាគេបានទទួលហើយឬនៅ នេះជាការផ្ញើសារតែមួយទិស ។ ប្រព័ន្ធប៉ីតូវសម្រេចបាននូវការប្រាស្រ័យទាក់ទងទាំងពីរទិស  ។ ការនេះអាចផ្តល់ការលើកទឹតចិត្តខាងស្មារតីយ៉ាងខ្លាំងដល់អ្នកសុំជួយសង្គ្រោះ ហើយក៏បានរួមចំណែកដល់ការងាររបស់អង្គការរុករកនិងជួយសង្គ្រោះអន្តរជាតិផងដែរ ។

ប្រការដែលគួរឱ្យយកចិត្តទុកដាក់នៅគឺ សៀវភៅសច្បាប់នេះក៏បានគ្រោងជាលើកដំបូងនូវផែនទីបង្ហាញផ្លូវអភិវឌ្ឍប្រព័ន្ធប៉ីតូវឆ្នាំ២០៣៥ ។ ប្រទេសចិននឹងកសាងប្រព័ន្ធប៉ីតូវជំនាន់ថ្មីដែលប្រកបដោយបច្ចេកទេសកាន់តែជឿនលឿន មុខងារកាន់តែខ្លាំងនិងគុណភាពសេវាកម្មកាន់តែខ្ពស់ ។

ក្នុងយុគសម័យថ្មី ប្រព័ន្ធផ្កាយរណបនាំផ្លូវប៉ីតូវ នឹងបម្រើដល់ពិភពលោកកាន់តែល្អ ហើយនឹងផ្តល់សុខសុភមង្គលនិងផលប្រយោជន៍កាន់តែច្រើនជូនដល់មនុស្សជាតិទាំងមូល ៕

 

 

អ្នកបកប្រែ:郭翔青
ប្លុកពិសេស