ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

សហជីពគិលានុបដ្ឋាយិកាធំបំផុតរបស់អង់គ្លេសប្រហែលនឹងធ្វើកូដកម្មនៅទូទាំងប្រទេស
2022-11-07 14:07:34cri
Share with:

      ថ្ងៃទី៦ ខែវិច្ឆិកា តាមម៉ោងក្នុងតំបន់ វិទ្យាស្ថានថែទាំសុខភាពភូមិន្ទ ដែលជាសហជីពគិលានុបដ្ឋាយិកាធំបំផុតរបស់អង់គ្លេស បានប្រកាសថា  ដោយមកពីនៅអង់គ្លេសមានអតិផរណាខ្ពស់ កំណើននៃប្រាក់ចំណូលរបស់គិលានុបដ្ឋាយិកា គឺទាបជាងកម្រិតអតិផរណាយ៉ាងខ្លាំង បានជាក្នុងរយៈពេលប៉ុន្មានអាទិត្យខាងមុខ សមាជិករបស់អង្គការនេះប្រហែលនឹងធ្វើកូដកម្មនៅទូទាំងប្រទេស ។ នេះជាលើកទីមួយហើយ ដែលអង្គការនេះបំផុសឱ្យសមាជិកទាំងអស់ចូលរួមកូដកម្ម តាំងពីអង្គការនេះបានបង្កើតឡើងរយៈពេល១០៦ឆ្នាំមក ។ ក្នុងប៉ុន្មានអាទិត្យកន្លងទៅនេះ សមាជិកនៃវិទ្យាស្ថានថែទាំសុខភាពភូមិន្ទ លើសពី៣សែននាក់ បានធ្វើការបោះឆ្នោតអំពីបញ្ហាថាតើ នឹងធ្វើកូដកម្មនៅទូទាំងប្រទេសឬអត់  ។ ពិតមែនតែការងាររាប់សន្លឹកឆ្នោតនៅតែកំពុងដំណើរការ ប៉ុន្តែអង្គការនេះជឿជាក់ថា បានទទួលសំឡេងឆ្នោតគាំទ្រគ្រប់គ្រាន់ហើយ ៕

អ្នកបកប្រែ:郭翔青
ប្លុកពិសេស