ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អគ្គនាយកដ្ឋានគយចិនថ្លែងថា៖ក្នុងរយៈពេល ១០ ខែដើមឆ្នាំនេះ ទំហំពានាំចេញនាំចូលនៃប្រទេសចិនបានកើនឡើង ៩,៥ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ ២០២១
2022-11-07 15:29:07cri
Share with:

    យោងតាមទិន្នន័យនាំចេញនាំចូលរបស់ប្រទេសចិនក្នុងរយៈពេល ១០ ខែដើមឆ្នាំនេះដែលចេញផ្សាយដោយអគ្គនាយកដ្ឋានគយចិននៅថ្ងៃទី ៧ ខែវិច្ឆិកាបានបង្ហាញឱ្យឃើញថា ក្នុងរយៈពេល ១០ ខែដើមឆ្នាំនេះ ទំហំពានាំចេញនាំចូលនៃប្រទេសចិនបានឡើងដល់ ៣៤,៦២ ទ្រីលានប្រាក់យាន់ចិនដែលកើនឡើង ៩,៥ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ ២០២១ ។ ពាណិជ្ជកម្មជាមួយបរទេសបានបន្តរក្សានិន្នាការដំណើរការដោយនឹងនរ ។

    តាមស្ថិតិនៃគយចិនបានបង្ហាញថា ក្នុងរយៈពេល ១០ ខែដើមឆ្នាំនេះ ទំហំនាំចេញនាំចូលនៃប្រទេសចិនបានឡើងដល់ ៣៤,៦២ ទ្រីលានប្រាក់យាន់ចិនដែលកើនឡើង ៩,៥ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ ២០២១ ។ ក្នុងនោះ ការនាំចេញមានចំនួន ១៩,៧១ ទ្រីលានប្រាក់យាន់ចិន បានកើនឡើង ១៣ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ ២០២១ ឯការនាំចូលមានចំនួន ១៤,៩១ ទ្រីលានប្រាក់យាន់ចិន បានកើនឡើង ៥,២ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ ២០២១ ។

    ក្នុងពេលដំណាលគ្នានេះ ទំហំនាំចេញនាំចូលរវាងប្រទេសចិនជាមួយប្រទេសតាមបណ្តោយ"ខ្សែក្រវាត់និងផ្លូវ"បានកើនឡើង ២០,៩ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ ២០២១ ឯទំហំនាំចេញនាំចូលរវាងប្រទេសចិនជាមួយរដ្ឋសមាជិកចំនួន ១៤ ផ្សេងទៀតនៃកិច្ចព្រមព្រៀង RCEP បានកើនឡើង ៨,៤ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ ២០២១ ៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស