ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

យុវជនដែលប្រើទិន្នន័យក្នុងវាលស្រែ
2022-11-07 10:27:37cri
Share with:

      បន្ទាប់ពីបញ្ចប់ការសិក្សានៅសកលវិទ្យាល័យកាលពីឆ្នាំ២០១៥ លោកលីទីងបានទៅធ្វើការនៅក្រុមហ៊ុនអេកូកសិកម្មមួយនៃខេត្តក្វាងទុង ភាគខាងត្បូងប្រទេសចិន។នៅដំណាច់ឆ្នាំ២០១៦ គាត់បានសុំលាលែងពីការងារ ហើយត្រឡប់ទៅដល់ស្រុកកំណើតរបស់ខ្លួន គឺស្រុកYingshangខេត្តAnhuiដែលស្ថិតនៅភាគកណ្តាលប្រទេសចិនដើម្បីបង្កើតអាជីព។

ក្រុម"កសិករថ្មី"ដែលលោកលីទីងបានដឹកនាំមានសមាជិកចំនួន១១នាក់ ពួកគេសុទ្ធតែមានសញ្ញាបត្រសកលវិទ្យាល័យទាំងអស់ ក្នុងនោះមានខ្លះបានរៀនឯកទេសកសិកម្ម ខ្លះបានរៀនឯកទេសហិរញ្ញវត្ថុ និងខ្លះទៀតបានរៀនឯកទេសព័ត៌មានវិទ្យា។ តាមការយល់ឃើញរបស់លោកលីទីង ឧត្តមភាពរបស់ពួកគេគឺប៉ិនប្រសប់ប្រើទិន្នន័យសម្រាប់ណែនាំវិស័យកសិកម្ម ៕

អ្នកបកប្រែ:郑磊
ប្លុកពិសេស