ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

បញ្ញវន្តអាល្លឺម៉ង់និយាយត្រង់ៗថា មានតែមនុស្សល្ងង់នោះទេទើបធ្វើតាមសហរដ្ឋអាមេរិកដែល “ផ្តាច់ទំនាក់ទំនង”ជាមួយប្រទេសដទៃ
2022-11-07 12:01:47cri
Share with:

កាលពីថ្ងៃទី៣ខែវិចិ្ឆកា វេបសាយកាសែត Neues Deutschland របស់អាល្លឺម៉ង់បានចេញផ្សាយបទសម្ភាសន៍ពិសេសមួយជាមួយលោក Wolfram Elsner សាស្ត្រាចារ្យសេដ្ឋកិច្ចនៃសកលវិទ្យាល័យ Bremen របស់អាល្លឺម៉ង់ដែលបានចូលនិវត្តន៍ ។ លោក Wolfram Elsner បានថ្លែងក្នុងបទសម្ភាសន៍ពិសេសថា ការធ្វើតាមការចង្អុលបង្ហាញរបស់សហរដ្ឋអាមេរិកឱ្យផ្តាច់ទំនាក់ទំនងជាមួយប្រទេសដទៃហើយពុះចែកពិភពលោកទៅជាពីរចំណែក គឺជាទង្វើរបស់មនុស្សដែលល្ងង់បំផុតក្នុងមនុស្សល្ងង់មួយក្រុម ។

ពេលឆ្លើយសំណួរពាក់ព័ន្ធរបស់អ្នកសារព័ត៌មានអំពីការដែលលោក Olaf Scholz នាយករដ្ឋមន្ត្រីអាល្លឺម៉ង់ទៅបំពេញទស្សនកិច្ចនៅប្រទេសចិននៅពេលថ្មីៗកន្លងទៅនេះ លោក Wolfram Elsner បានថ្លែងថា ខ្ញុំស្នើលោក Olaf Scholz ឱ្យរក្សាឯករាជ្យភាព ការរស់រាននៃសេដ្ឋកិច្ចរបស់អាល្លឺម៉ង់រវាងសហរដ្ឋអាមេរិកនិងអាស៊ី ហើយអភិវឌ្ឍទំនាក់ទំនងផ្នែកពាណិជ្ជកម្ម ផ្លាស់ប្តូរ កិច្ចសហប្រតិបត្តិការនិងវិជ្ជាឯកទេសជាក់ស្តែងនិងប្រកបដោយលក្ខណៈស្ថាបនាជាមួយប្រទេសចិន ។ ការផ្តាច់ទំនាក់ទំនងជាមួយប្រទេសដទៃនិងពុះចែកពិភពលោកទៅជាពីរចំណែកតាមការលើកឡើងរបស់ក្រុងវ៉ាស៊ីនតោន នេះនឹងជាទង្វើរបស់មនុស្សដែលល្ងង់បំផុតក្នុងចំណោមមនុស្សល្ងង់មួយក្រុម ។ រីឯក្រុងវ៉ាស៊ីនតោននិង Wall Street វិញបានមិនធ្វើអ៊ីចឹងទេ តែរីករាយក្នុងការលើកឡើងសំណូមពរបែបនេះចំពោះអាល្លឺម៉ង់ដែលជាគូប្រជែងរបស់ខ្លួន ៕

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស