ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

សុន្ទរកថារបស់លោកប្រធានរដ្ឋចិន Xi Jinping ក្នុងពិធីបើកមហាសន្និបាតភាគីហត្ថលេខីនៃ《អនុសញ្ញាស្តីពីដីសើម》លើកទី១៤ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង
2022-11-07 11:49:51cri
Share with:

រសៀលថ្ងៃទី៥ខែវិចិ្ឆកា លោកប្រធានរដ្ឋចិន Xi Jinping បានអញ្ជើញចូលរួមនិងថ្លែងសុន្ទរកថាក្នុងពិធីបើកមហាសន្និបាតភាគីហត្ថលេខីនៃអនុសញ្ញាស្តីពីដីសើមលើកទី១៤ដែលបើកធ្វើនៅក្រុង Wuhan ខេត្ត Hubei តាមប្រព័ន្ធវីដេអូដែលនាំឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំង ។ ឥស្សរជនជាច្រើនថ្លែងថា ត្រូវប្រមូលផ្តុំគំនិតឯកភាពរួមសកលស្តីពីការថែរក្សាដីសើម ជំរុញដំណើរការពារដីសើមសកល បង្កើនសុខសុភមង្គលសកលដែលដីសើមផ្តល់ផលប្រយោជន៍ដល់ប្រជាជន រក្សាព្រំដែនសន្តិសុខអេកូឡូស៊ីនៃដីសើម ជំរុញការអភិវឌ្ឍជានិរន្តរភាព ខិតខំប្រឹងប្រែងជាមួយគ្នា ដើម្បីអភិរក្សដីសើមសកល ។

លោកស្រី Musonda Mumba អគ្គលេខាធិការនៃអនុសញ្ញាស្តីពីដីសើមបានថ្លែងថា ចាប់ពីចូលរួមអនុសញ្ញាស្តីពីដីសើមនៅឆ្នាំ១៩៩២មក ប្រទេសចិនទទួលបានសមិទ្ធផលជាប្រវត្តិសាស្ត្រក្នុងរយៈពេលប្រហែល៣០ឆ្នាំបន្ទាប់ពីការអនុវត្តអនុសញ្ញា ។ យើងបានឃើញផ្ទាល់ភ្នែកនូវតម្រិះប្រាជ្ញានិងកម្លាំងដឹកនាំរបស់ចិនក្នុងវិស័យការពារដីសើម ។ យើងបានមើលឃើញថា ដីសើមលើសពីពាក់កណ្តាលរបស់ចិនសុទ្ធតែទទួលបានការការពារតាមផ្លូវច្បាប់ដ៏ល្អប្រសើរតាមទម្រង់ខុសៗគ្នា នេះគឺជាសមិទ្ធផលដ៏គួរឱ្យសប្បាយចិត្ត ៕

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស