នៅយប់ថ្ងៃទី ៤ ខែវិច្ឆិកា ឆ្នាំ ២០២២ ក្នុងពិធីសម្ពោធបើកពិព័រណ៍នាំចូលចិនអន្តរជាតិលើកទី៥ ដែលធ្វើឡើងតាមពេលកំណត់ លោក Xi Jinping ប្រធានរដ្ឋចិនបានអំពាវនាវឱ្យគ្រប់ប្រទេសចាប់ដៃសហការគ្នាដើម្បីបើកទូលាយនិងឈ្នះ- ឈ្នះ។លោកបានថ្លែងថា ៖ “ ដើរឆ្លងកាត់ផ្លូវភ្នំបត់បែនស្មានទាល់ច្រក បន្តទៅមុខទៀតស្រាប់តែឃើញមានភូមិករ។ ។ ផ្លូវនៅក្រោមជើងពន្លឺនៅខាងមុខ។ ប្រទេសចិនមានឆន្ទៈរួមជាមួយគ្រប់ប្រទេស អនុវត្តពហុភាគីនិយមដ៏ពិតប្រាកដ រួមគ្នាពុះពារភាពលំបាកនិងបញ្ហាដែលសេដ្ឋកិច្ចពិភពលោកកំពុងប្រឈមមុខ ប្រមូលផ្តុំគំនិតឯកភាពអំពីការបើកទូលាយកាន់តែច្រើនឡើងៗ ដើម្បីរួមគ្នាពុះពារការលំបាកនិងបញ្ហាដែលការអភិវឌ្ឍសេដ្ឋកិច្ចសកលកំពុងជួបប្រទះ ដើម្បីឱ្យការបើកទូលាយនាំមកនូវអនាគតដ៏ភ្លឺស្វាងថ្មីដល់ពិភពលោក !”
“山重水复疑无路,柳暗花明又一村”(ដើរឆ្លងកាត់ផ្លូវភ្នំបត់បែនស្មានទាល់ច្រក បន្តទៅមុខទៀតស្រាប់តែឃើញមានភូមិករ) ឃ្លាកំណាព្យនេះនិពន្ធដោយលោក Lu You អ្នកអក្សរសាស្ត្រនិងប្រវត្តិវិទូចិនបុរាណនៅជាង ៨០០ ឆ្នាំមុន ។ ឃ្លាកំណាព្យនេះបានរៀបរាប់ថា បានធ្វើដំណើរជាយូរ ឆ្លងកាត់ភ្នំនិងទន្លេជាច្រើន ខ្វល់ថានៅខាងមុខប្រហែលជាផ្លូវទាល់ច្រក ស្រាប់តែឃើញភូមិករមានភាពអ៊ូអរនៅខាងមុខ។ ប្រជាជនចិនជំនាន់ក្រោយក៏ប្រើឃ្លានេះលើកទឹកចិត្តថា គ្មានការលំបាកណាមួយដែលពុះពារមិនកើតនោះទេ ព្រោះមធ្យោបាយសម្រាប់ដោះស្រាយវាមានច្រើនជាងបញ្ហា។
ប្រឈមមុខនឹងសភាពជាប់គាំងនាពេលបច្ចុប្បន្នដែលនិម្មាបនកម្មសកលមានការប្រែប្រួល ដែលមិនធ្លាប់មានក្នុងមួយរយឆ្នាំកន្លងមក សេដ្ឋកិច្ចពិភពលោកកង្វះកម្លាំងចលកក្នុងការស្តារឡើងវិញ លោក Xi Jinping បានប្រើឃ្លាកំណាព្យនេះដើម្បីបង្ហាញពីមាគ៌ាដំណោះស្រាយមួយសំដៅលើបញ្ហាលំបាកនៃការអភិវឌ្ឍ ដើម្បីរួមគ្នាចែករំលែកសមិទ្ធផលនៃការអភិវឌ្ឍ នោះគឺ ការបើកទូលាយ។ លោកបានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តដ៏មុតមាំរបស់ប្រទេសចិនក្នុងការបើកទូលាយ ដោយបានលើកឡើងថា “ជំរុញឱ្យគ្រប់ប្រទេសនិងគ្រប់ភាគីរួមគ្នាចែករំលែកពីកាលានុវត្តភាពនៃទីផ្សារធំរបស់ប្រទេសចិន” ។
សមាជបក្សកុម្មុយនីស្តចិនលើកទី ២០ បានគូសបញ្ជាក់ថា ប្រទេសចិនប្រកាន់ខ្ជាប់នូវគោលការណ៍ជាតិជាមូលដ្ឋានស្តីពីការបើកទូលាយ អនុវត្តយ៉ាងម៉ឺងម៉ាត់នូវយុទ្ធសាស្ត្របើកទូលាយដែលផ្តល់ផលប្រយោជន៍ដល់គ្នានិងឈ្នះ- ឈ្នះគ្នា ប្រកាន់ខ្ជាប់ទិសដៅត្រឹមត្រូវនៃសេដ្ឋកិច្ចសកលភាវូបនីយកម្ម បង្កើនប្រសិទ្ធភាពនៃការធ្វើអន្តរកម្មរវាងទីផ្សារក្នុងស្រុកនិងទីផ្សារអន្តរជាតិ ក៏ដូចជាប្រភពធនធានក្នុងស្រុកនិងក្រៅស្រុក ដើម្បីឱ្យការអភិវឌ្ឍរបស់ប្រទេសចិនក្លាយជាកាលានុវត្តភាពថ្មីនៃពិភពលោក ដែលអាចជំរុញការកសាងសេដ្ឋកិច្ចពិភពលោកបែបបើកទូលាយ។
ជួបជុំគ្នានៅពិព័រណ៍នាំចូលចិនអន្តរជាតិ រួមគ្នាចែករំលែកកាលានុវត្តភាព។ បច្ចុប្បន្ន ពិព័រណ៍នាំចូលចិនអន្តរជាតិបានក្លាយជាបង្អួចនៃការកសាងរចនាបថអភិវឌ្ឍន៍ថ្មីរបស់ប្រទេសចិន វេទិកាជំរុញការបើកទូលាយក្នុងកម្រិតខ្ពស់របស់ប្រទេសចិន នឹងជាទំនិញសាធារណអន្តរជាតិដែលចែករំលែកជាសកល។ ឆ្នាំ២០២២នេះ ក្នុងចំណោមសហគ្រាសកំពូលទាំង ៥០០ លើពិភពលោក និងសហគ្រាសនាំមុខក្នុងមុខរបរ មានជាង ២៨០ សហគ្រាសបានចុះឈ្មោះចូលរួមពិព័រណ៍នាំចូលចិនអន្តរជាតិលើកទី៥ ពោលគឺមានសហគ្រាសដែលបន្តចូលរួមលើសពី ៩០%។
បង្កើតកាលានុវត្តភាពតាមរយៈការបើកទូលាយ ដោះស្រាយបញ្ហាលំបាកតាមរយៈកិច្ចសហប្រតិបត្តិការ នេះបានបង្ហាញពីមនោសញ្ចេតនានិងទំនួលខុសត្រូវចំពោះសកលលោករបស់បក្សកាន់អំណាចនៃប្រទេសចិន ដែល “ផ្តោតសំខាន់លើបំណងប្រាថ្នាទូទៅរបស់សកលលោក និងចាត់ទុកផលប្រយោជន៍សកលជាសំខាន់ ” ។
ដូចការលើកឡើងរបស់លោក Xi Jinping ក្នុងសុន្ទរកថាសម្ពោធបើកពិព័រណ៍នាំចូលចិនអន្តរជាតិលើកទី ៥ ថា៖ ការបើកទូលាយជាកម្លាំងចលកសំខាន់នៃការរីកចម្រើនរបស់អរិយធម៌មនុស្សជាតិ និងជាមាគ៌ាដ៏ចាំបាច់នៃវឌ្ឍនភាពនិងភាពរុងរឿងនៃសកលលោក៕