ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

មហាសន្និបាតស្តីពីបម្រែបម្រួលអាកាសធាតុក្រុង Sharm el-Sheikh បានបើកធ្វើ បណ្តាភាគីនានារំពឹងទុកចំពោះការអនុវត្តជាក់ស្តែង
2022-11-07 11:23:41cri
Share with:

    មហាសន្និបាតភាគីហត្ថលេខីនៃអនុសញ្ញាស្តីពីក្របខ័ណ្ឌបម្រែបម្រួលអាកាសធាតុនៃអង្គការសហប្រជាជាតិលើកទី ២៧ បានបើកធ្វើនៅទីក្រុង Sharm el-Sheikh ប្រទេសអេហ្ស៊ីបនៅថ្ងៃទី ៦ ខែវិច្ឆិកា ។ ភាគីនានាដែលចូលរួមកិច្ចប្រជុំលើកនេះរំពឹងថា នឹង ប្រមូលផ្តុំនូវកម្លាំងរបស់រដ្ឋាភិបាល សហគ្រាសនិងសាធារណជនដើម្បីប្រែក្លាយពាក្យសន្យាទៅជាការអុនវត្តជាក់ស្តែង កាត់បន្ថយល្បឿនឡើងកម្តៅផែនដីឱ្យបានឆាប់ ក៏ដូចជាបង្កើនសហហិរញ្ញប្បទានផ្នែកអាកាសធាតុនិងជំរុញការអភិវឌ្ឍបៃតងដើម្បីឆ្លើយតបនឹងបម្រែបម្រួលអាកាសធាតុ ។

    លោក Sameh Hassan Shoukry រដ្ឋមន្ត្រីការបរទេសអេហ្ស៊ីបនិងជាប្រធានមហាសន្និបាតភាគីហត្ថលេខីនៃអនុសញ្ញាស្តីពីក្របខ័ណ្ឌបម្រែបម្រួលអាកាសធាតុនៃអង្គការសហប្រជាជាតិលើកទី ២៧ (ហៅកាត់ COP27 )បានថ្លែងសុន្ទរកថាក្នុងពិធីបើកថា បម្រែបម្រួលអាកាសធាតុបាននិងកំពុងគំរាមកំហែងដល់ជីវភាពរស់នៅរបស់មនុស្សជាតិ ហើយរូបមន្តអភិវឌ្ឍន៍ដែលគ្មាននិរន្តរភាពក្នុងវិស័យឧស្សាហកម្មចាំបាច់ត្រូវកែប្រែ ។ ឆ្នាំនេះ តំបន់ជាច្រើនដូចជាទ្វីបអាហ្រ្វិក អឺរ៉ុបនិងអាមេរិកជាដើមបានជួបប្រទះនឹងធាតុអាកាសអាក្រក់ជ្រុល ហេតុនេះហើយ សហគមន៍អន្តរជាតិគួរតែចាត់វិធានការបង្ការកាន់តែច្រើនឡើងៗព្រមទាំងអនុវត្តតាមពាក្យសន្យារបស់ខ្លួននិងចាត់វិធានការយ៉ាងឆាប់រហ័ស ៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស