ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

«របាយការណ៍ស្តីពីការអភិវឌ្ឍថាមពលសកលឆ្នាំ២០២២» ប៉ាន់ប្រមាណថា កំណើននៃតម្រូវការខាងថាមពលអគ្គិសនីសកលនឹងបង្អង់ល្បឿន កំណើនខាងការផ្គត់ផ្គង់អគ្គិសនីភាគច្រើនសិ្ថតនៅក្នុងប្រទេសចិន
2022-11-07 10:26:00cri
Share with:

      ថ្ងៃទី៦ ខែវិច្ឆិកា  មជ្ឈមណ្ឌលសិក្សាស្រាវជ្រាវអំពីសុវត្ថិភាពថាមពលអន្តរជាតិនៃសកលវិទ្យាល័យវិទ្យាសាស្ត្រសង្គមចិន និងទីភ្នាក់ងារបោះពុម្ពផ្សាយឯកសារវិទ្យាសាស្ត្រសង្គមចិនបានរួមគ្នាចេញផ្សាយ «សៀវភៅខៀវស្តីពីថាមពលសកលលោក ៖របាយការណ៍ស្តីពីការអភិវឌ្ឍថាមពលសកលឆ្នាំ២០២២ » ។ សៀវភៅខៀវនេះបានលើកឡើងថា ឆ្នាំ២០២៣និងឆ្នាំ២០២៤ កំណើននៃតម្រូវការខាងថាមពលអគ្គិសនីសកលនឹងបង្អង់ល្បឿន រីឯថាមពលអាចកកើតឡើងវិញនិងក្លាយជាប្រភពសំខាន់នៃកំណើននៃតម្រូវការខាងថាមពលអគ្គិសនីសកល ។ ដល់ឆ្នាំ២០២៤ បរិមាណផ្គត់ផ្គង់ថាមពលអាចកកើតឡើងវិញ នឹងត្រូវជា៣២ភាគរយ នៃបរិមាណសរុបនៃការផ្គត់ផ្គង់ថាមពលអគ្គិសនីសកល ។

      សៀវភៅខៀវនេះបានលើកឡើងទៀតថា តាមការប៉ាន់ប្រមាណ ពីឆ្នាំ២០២១ដល់ឆ្នាំ២០២៤  កំណើននៃការផ្គត់ផ្គង់អគ្គិសនីភាគច្រើន គឺនៅក្នុងប្រទេសចិន ដែលមានកំណើនប្រហែលជា៥០ភាគរយនៃបរិមាណសរុប ។ តាមការប៉ាន់ប្រមាណ ពីឆ្នាំ២០២១ដល់ឆ្នាំ២០២៤   ថាមពលអាចកកើតឡើងវិញនិងក្លាយជាប្រភពសំខាន់នៃកំណើននៃតម្រូវការខាងថាមពលអគ្គិសនីសកល គិតជាមធ្យម ជារៀងរាល់ឆ្នាំនឹងកើនឡើង៨ភាគរយ ។ ដល់ឆ្នាំ២០២៤ បរិមាណផ្គត់ផ្គង់ថាមពលអាចកកើតឡើងវិញ នឹងលើសពី៣២ភាគរយ នៃបរិមាណសរុបនៃការផ្គត់ផ្គង់ថាមពលអគ្គិសនីសកល ។  តាមការប៉ាន់ប្រមាណ  អនុបាតនៃការផលិតថាមពលអគ្គិសនីដោយកាបូនទាប  នឹងកើនឡើងពី ៣៨ភាគរយនៅឆ្នាំ២០២១ ដល់ ៤២ភាគរយនៅឆ្នាំ២ឥ២៤  ៕

អ្នកបកប្រែ:郭翔青
ប្លុកពិសេស