ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

គន្លឹះជោគជ័យនៃជីវភាពធូរធាររបស់អ្នកដាំដំណាំស្បៀងទ្រង់ទ្រាយធំ
2022-11-07 17:13:57cri
Share with:

    លោកZhangBinជាអ្នកដាំដំណាំស្បៀងទ្រង់ទ្រាយធំម្នាក់នៅស្រុកJianglingខេត្តHubeiស្ថិតនៅភាគកណ្តាលប្រទេសចិន។រដូវក្តៅឆ្នាំនេះ ធាតុអាកាសក្តៅខ្លាំងដែលអូសបន្លាយជាង៦០ថ្ងៃធ្វើឱ្យស្រូវមួយចំនួនដែលកំពុងស្ថិតនៅដំណាក់កាលលូតលាស់ងគ្រោះរាំងស្ងួត។ក្រោមជំនួយរបស់រដ្ឋបាលក្នុងតំបន់ លោកZhangBinនិងភរិយាបានទប់ទល់នឹងភាពរាំងស្ងួតនិងគាំពារស្បៀងយ៉ាងសកម្ម ហើយប្រមូលបានផលស្រូវច្រើន។ទន្ទឹមនឹងនេះ ក្រោមការផ្តួចផ្តើមរបស់រដ្ឋ ពួកគេក៏ឆ្លៀតប្រើដីស្រែចម្ការទំនេរនៅរដូវរងាបន្តដាំរុក្ខជាតិចម្រាញ់ប្រេង។ការឆ្លៀតប្រើដីស្រែចម្ការទំនេរនិងការដាំដំណាំបែបវិលជុំ បាននាំមកនូវប្រាក់ចំណូលជាច្រើនដល់គ្រួសារលោកZhangBin។បច្ចុប្បន្ន គ្រួសារលោកZhangBinបានក្លាយទៅជាគ្រួសារគំរូដ៏ល្បីឈ្មោះក្នុងតំបន់ ហើយបានជួយអ្នកជិតខាងរួមគ្នាឆ្ពោះទៅកាន់ជីវភាពល្អបវរ៕

អ្នកបកប្រែ:刘妍
ប្លុកពិសេស