ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ការិយាល័យព័ត៌មាននៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនចេញផ្សាយ《សៀវភៅសស្តីពីការរួមគ្នាបង្កើតសហគមន៍រួមវាសនាខាងលំហអ៊ីនធើណេត》
2022-11-07 15:29:58cri
Share with:

    ការិយាល័យព័ត៌មាននៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនបានចេញផ្សាយសៀវភៅសស្តីពីការរួមគ្នាបង្កើតសហគមន៍រួមវាសនាខាងលំហអ៊ីនធើណេតនៅថ្ងៃទី ៧ ខែវិច្ឆិកាដោយបានណែលើកឡើងពីទស្សនអភិវឌ្ឍន៍និងអភិបាលកិច្ចស្តីពីការអភិវឌ្ឍនៃបណ្តាញអ៊ីនធើណេតរបស់ប្រទេសចិនក្នុងយុគសម័យថ្មីព្រមទាំងការអនុវត្តជាក់ស្តែង ក៏ដូចជាចែករំលែកនូវសមិទ្ធផលវិជ្ជមានរបស់ចិនក្នុងការជំរុញការបង្កើតសហគមន៍រួមវាសនាខាងលំហអ៊ីនធើណេត ហើយសម្លឹងទៅរកអនាគតនៃកិច្ចសហប្រតិបត្តិការអន្តរជាតិនៃលំហបណ្តាញអ៊ីនធើណេត ។

    សៀវភៅសចែងថា ក្នុងនាមជាប្រទេសកំពុងអភិវឌ្ឍន៍ធំបំផុតនិងជាប្រទេសដែលមានចំនួនអ្នកប្រើបណ្តាញអ៊ីនធើណេតច្រើនជាងគេលើទូទាំងពិភពលោក ប្រទេសចិនបាននិងកំពុងប្រកាន់ខ្ជាប់គំនិតអភិវឌ្ឍន៍ស្តីពីការតម្កល់ទុកប្រជាជនជាស្នូល ប្រកាន់ខ្ជាប់ទស្សនៈអភិបាលកិច្ចសកលដែលពិភាក្សាជាមួយគ្នា រួមគ្នាកសាងនិងចែករំលែកជាមួយគ្នាដើម្បីជំរុញការបង្កើតសហគមន៍រួមវាសនាខាងលំហអ៊ីនធើណេត ។

    សៀវភៅសបានលើកឡើងថា ប្រទេសចិនបាននិងកំពុងធ្វើឱ្យស៊ីជម្រៅជាបន្តបន្ទាប់នូវការផ្លាស់ប្តូរនិងកិច្ចសហប្រតិបតិ្តការអន្តរជាតិផ្នែកលំហបណ្តាញអ៊ីនធើណេត ពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចឌីជីថល រួមគ្នាគាំពារសន្តិសុខតាមបណ្តាញអ៊ីនធើណេត ក៏ដូចជាចូលរួមយ៉ាងសកម្មក្នុងការធ្វើកំណែទម្រង់និងកសាងប្រព័ន្ធអភិបាលកិច្ចបណ្តាញអ៊ីធើណេតសកលនិងរួមសហការជាមួយសហគមន៍អន្តរជាតិដើម្បីរួមគ្នាជំរុញការបង្កើតសហគមន៍រួមវាសនាខាងលំហអ៊ីនធើណេត ៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស