ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

កិច្ចប្រជុំជាន់ខ្ពស់ថ្នាក់រដ្ឋមន្រ្តីនៃមហាសន្និបាតភាគីហត្ថលេខីនៃ«អនុសញ្ញាដីសើម»លើកទី១៤បានអនុម័តលើសេចក្តីប្រកាសវូហាន
2022-11-07 10:53:24cri
Share with:

      ថ្ងៃទី៦ខែវិច្ឆិកា កិច្ចប្រជុំជាន់ខ្ពស់ថ្នាក់រដ្ឋមន្រ្តីនៃមហាសន្និបាតភាគីហត្ថលេខីនៃ«អនុសញ្ញាដីសើម»លើកទី១៤បានបិទបញ្ចប់នៅក្រុងវូហានខេត្តហ៊ូប៉ីប្រទេសចិន កិច្ចប្រជុំលើកនេះបានអនុម័តលើសេចក្តីប្រកាសវូហានជាផ្លូវការ ដោយអំពាវនាវឱ្យបណ្តាភាគីនានាចាត់ប្រតិបត្តិការ ដើម្បីទប់ស្កាត់និងបង្វែរហានិភ័យជាប្រព័ន្ធដែលបណ្តាលមកពីការធ្លាក់ចុះនៃបរិមាណដីសើមនៅទូទាំងពិភពលោក។

      សេចក្តីប្រកាសវូហានគឺជាលទ្ធផលជាផ្លែផ្ការបស់កិច្ចប្រជុំលើកនេះ។ សេចក្តីប្រកាសបានបង្ហាញថា បន្ទាប់ពីបានចុះហត្ថលេខាលើ«អនុសញ្ញាដីសើម»អស់រយៈពេល៥១ឆ្នាំមក ទោះបីជាបានកំណត់នូវតំបន់ដីសើមអន្តរជាតិសំខាន់ៗចំនួន២៤៦៦កន្លែងនិងក្រុងដីសើមចំនួន៤៣ក្រុង ក៏ដូចជាបានដាក់ចេញគំនិតផ្តួចផ្តើមក្នុងតំបន់ចំនួន១៩ ហើយភាគីនានាបានធ្វើកិច្ចខិតខំប្រឹងប្រែងជាច្រើនដើម្បីសម្រេចបាននូវការអភិរក្សដីសើមជានិរន្តរភាពដ៏ដោយ ក៏ប៉ុន្តែ ទំហំដីសើមធម្មជាតិនៅទូទាំងពិភពលោកនៅតែបានធ្លាក់ចុះ៣៥%ដដែល។

      លោកTanGuanminអនុប្រធានរដ្ឋបាលជាតិព្រៃឈើនិងវាលស្មៅចិនបានថ្លែងថា សេចក្តីប្រកាសវូហានជាឯកសារសំខាន់ដែលបានប្រមូលផ្តុំគំនិតឯកភាពរួមរបស់បណ្តាភាគីនានានិងបង្ហាញពីបំណងរួមរបស់ពិភពលោកទាំងមូល ដែលបានប្រកាសទៅកាន់ពិភពលោកនូវការប្តេជ្ញាចិត្តនិងទំនួលខុសត្រូវរបស់ចិនក្នុងការបង្កើនកិច្ចកសាងអរិយធម៌អេកូឡូស៊ីនិងជំរុញបុព្វហេតុអភិរក្សដីសើម៕

អ្នកបកប្រែ:郑磊
ប្លុកពិសេស