ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ជំរុញវិទ្យាសាស្រ្តឈានទៅមុខ រួមគ្នាត្រួសត្រាយអនាគត ! វេទិកាអ្នកវិទ្យាសាស្រ្តកំពូលពិភពលោកលើកទី៥បើកសម្ពោធនៅក្រុងសៀងហៃប្រទេសចិន
2022-11-06 21:49:04cri
Share with:

ថ្ងៃទី៦ ខែវិច្ឆិកា វេទិកាអ្នកវិទ្យាសាស្រ្តកំពូលពិភពលោកលើកទី៥ត្រូវបានធ្វើឡើងនៅក្រុងសៀងហៃប្រទេសចិនក្រោមប្រធានបទ “ជំរុញវិទ្យាសាស្រ្តឈានទៅមុខ រួមគ្នាត្រួសត្រាយអនាគត” ។វេទិកាលើកនេះត្រូវបានរៀបចំឡើងក្រោមកិច្ចសហការដោយសមាគមអ្នកវិទ្យាសាស្រ្តកំពូលពិភពលោក សមាគមវិទ្យាសាស្រ្តនិងបច្ចេកវិទ្យាចិន និងអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន ។ លោកChen Jining លេខាធិការនៃគណៈកម្មាធិការបក្សកុម្មុយនីស្តចិនក្រុងសៀងហៃប្រទេសចិន  លោក Wan Gang ប្រធានសមាគមវិទ្យាសាស្រ្តនិងបច្ចេកវិទ្យាចិន លោក Shen Haixiong អនុរដ្ឋមន្រ្តីក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជាអគ្គនាយកនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន និងលោក Roger David Kornbergប្រធានសមាគមអ្នកវិទ្យាសាស្រ្តកំពូលពិភពលោក និងជាអ្នកទទួលពានរង្វាន់ណូបែលផ្នែកគីមីវិទ្យាឆ្នាំ២០០៦បានអញ្ជើញចូលរួមពិធីបើកសម្ពោធ ព្រមនិងថ្លែងសុន្ទរកថា ។ ក្រុមអ្នកវិទ្យាសាស្រ្តកំពូលដែលបង្កើតដោយអ្នកទទួលពានរង្វាន់ណូបែលចំនួន២៧រូបនិងសមាជិកបណ្ឌិត្យសភាវិទ្យាសាស្រ្តចិននិងបណ្ឌិត្យសភាវិស្វកម្មចិនជាង៣០រូប រួមជាមួយអ្នកវិទ្យាសាស្ត្រយុវជនជាង៥០រូប អ្នកវិទ្យាសាស្រ្តក្មេងជំទង់ជាង១០០រូបនិងភ្ញៀវកិតិ្តយសមកពីគ្រប់មជ្ឈដ្ឋានបានចូលរួមវេទិកានៅនឹងកន្លែងនិងតាមអនឡាញ៕

អ្នកបកប្រែ:李展精
ប្លុកពិសេស