ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អនុវេទិកាក្រោមប្រធានបទ "ផែនការថ្មីសម្រាប់ការអភិវឌ្ឍប្រទេសចិន និងកាលានុវត្តភាពថ្មីសម្រាប់ការអភិវឌ្ឍសកល"នៃវេទិកាសេដ្ឋកិច្ចអន្តរជាតិ Hongqiao លើកទី៥ បានប្រារព្ធឡើង លោក Li Shulei បានចូលរួមនិងថ្លែងសុន្ទរកថានៅវេទិកានេះ
2022-11-06 14:50:11cri
Share with:

អនុវេទិកាក្រោមប្រធានបទ "ផែនការថ្មីសម្រាប់ការអភិវឌ្ឍប្រទេសចិន និងកាលានុវត្តភាពថ្មីសម្រាប់ការអភិវឌ្ឍសកល"នៃវេទិកាសេដ្ឋកិច្ចអន្តរជាតិ Hongqiao លើកទី៥ បានប្រារព្ធឡើងនៅក្រុងប៉េកាំងកាលពីថ្ងៃទី ៥ ខែវិច្ឆិកា លោក Li Shulei សមាជិកការិយាល័យនយោបាយមជ្ឈិមបក្សកុម្មុយនីស្តចិននិងជារដ្ឋមន្រ្តីក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបានចូលរួមនិងថ្លែងសុន្ទរកថានៅវេទិកានេះ។

ពេលថ្លែងសុន្ទរកថា លោក Li Shulei បានលើកឡើងថា សុន្ទរកថាដ៏សំខាន់របស់ប្រធានរដ្ឋចិន Xi Jinping នៅក្នុងពិធីបើកពិព័រណ៍នាំចូលចិនអន្តរជាតិលើកទី ៥ បានអធិប្បាយយ៉ាងច្បាស់ថា ការបើកទូលាយគឺជាកម្លាំងចលករដ៏សំខាន់សម្រាប់វឌ្ឍនភាពនៃអរិយធម៌របស់មនុស្សជាតិ និងជាផ្លូវតែមួយគត់ដើម្បីឆ្ពោះទៅរកការអភិវឌ្ឍនិងវិបុលភាពរបស់ពិភពលោក ដែលបានប្រកាសយ៉ាងជាក់លាក់ថាប្រទេសចិនប្រកាន់ខ្ជាប់យ៉ាងមុតមាំនូវការពង្រីកការបើកទូលាយ  និងបង្ហាញយ៉ាងពេញលេញនូវឆន្ទៈប្រកបដោយភាពស្មោះរបស់ប្រទេសចិនក្នុងការចែករំលែកកាលានុវត្តភាពអភិវឌ្ឍន៍ជាមួយពិភពលោក ដែលមានសារៈសំខាន់ណាស់ ។

លោក Li Shulei បានសង្កត់ធ្ងន់ថា ក្នុងរយៈពេល១០ឆ្នាំកន្លងទៅនេះ ប្រទេសចិនក្នុងយុគសម័យថ្មីទទួលបានការអភិវឌ្ឍតាមរយៈការធ្វើអន្តរកម្មជាមួយពិភពលោក ដែលវាមិនត្រឹមតែសម្រាប់ការអភិវឌ្ឍរបស់ចិនប៉ុណ្ណោះទេ ថែមទាំងបានផ្តល់ផលប្រយោជន៍ដល់ពិភពលោកផងដែរ ។ សមាជបក្សកុម្មុយនីស្តចិនលើកទី ២០ បានគូរប្លង់ដ៏អស្ចារ្យសម្រាប់ជំរុញដោយគ្រប់ជ្រុងជ្រោយនូវការស្តារភាពរុងរឿងដ៏មហិមារបស់ប្រជាជាតិចិនឡើងវិញតាមរយៈការធ្វើទំនើបកម្មតាមបែបផែនចិន។ ប្រទេសចិនមានឆន្ទៈក្នុងការពង្រឹងការផ្លាស់ប្តូរនិងការរៀនសូត្រពីគ្នាទៅវិញទៅមកជាមួយប្រទេសនានា  ដើម្បីរួមគ្នាធ្វើឱ្យសម្បូរបែបនូវផ្លូវឆ្ពោះទៅរកទំនើបកម្ម ៕

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស