ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ការសាកល្បងដាក់ឱ្យដំណើរការជាលើកដំបូងនូវម៉ាស៊ីនក្បាលរ៉ុក្កែតដែលប្រើ ឥន្ធនៈជាធាតុរាវនិងមានកម្លាំងរុញច្រានដ៏ធំបំផុតរបស់ប្រទេសចិនទទួលបានជោគជ័យដ៏គាប់ប្រសើរ
2022-11-06 14:55:40cri
Share with:

អ្នកយកព័ត៌មានបានទទួលដំណឹងពីក្រុមហ៊ុនវិទ្យាសាស្រ្តនិងបច្ចេកវិទ្យាអវកាសចិនឱ្យដឹងថា នៅថ្ងៃទី ៥ ខែវិច្ឆិកា ការសាកល្បងដាក់ឱ្យដំណើរការជាលើកដំបូងនូវម៉ាស៊ីនក្បាលរ៉ុក្កែតដែលប្រើឥន្ធនៈជាធាតុរាវនិងមានកម្លាំងរុញច្រានដ៏ធំបំផុតរបស់ប្រទេសចិនដែលសិក្សាស្រាវជ្រាវនិងផលិតដោយក្រុមហ៊ុនវិទ្យាសាស្រ្តនិងបច្ចេកវិទ្យាអវកាសចិនទទួលបានជោគជ័យដ៏គាប់ប្រសើរ។

យោងតាមការណែនាំឱ្យដឹងថា ម៉ាស៊ីនក្បាលប្រភេទនេះត្រូវបានរចនាជាមួយនឹងកម្លាំងរុញចំនួន ៥ រយតោន និងប្រើប្រាស់នូវបន្ទប់ម៉ាស៊ីនក្បាលចំហេះវិលជុំដែលមានកម្លាំងរុញច្រានដ៏ធំបំផុតរបស់ពិភពលោក ។ ភាពជោគជ័យនៃការសាកល្បងដាក់ឱ្យដំណើរការជាលើកដំបូងនូវម៉ាស៊ីនក្បាលរ៉ុក្កែតបែបនេះជាសញ្ញាកត់សម្គាល់ថា  ការសិក្សាស្រាវជ្រាវនិងអភិវឌ្ឍម៉ាស៊ីនក្បាលប្រភេទនេះទទួលបានការវាយទម្លុះដ៏សំខាន់ ៕

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស