ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកJoko Widodo ប្រធានាធិបតីឥណ្ឌូណេស៊ីថ្លែងថា ពិព័រណ៍នាំចូលចិនអន្តរជាតិបានផ្តល់វេទិកាសន្ទនាដើម្បីជំរុញការងើបឡើងវិញនៃកំណើនសេដ្ឋកិច្ចពិភពលោក
2022-11-06 14:51:36cri
Share with:

      ថ្ងៃទី ៤ ខែវិច្ឆិកា ពិធីបើកពិព័រណ៍នាំចូលចិនអន្តរជាតិលើកទី ៥ ត្រូវបានប្រារព្ធឡើងនៅទីក្រុងសៀងហៃ។ ថ្លែងក្នុងពីធីបើកពិព័រណ៍តាមប្រព័ន្ធវីដេអូ លោក Joko Widodo ប្រធានាធិបតីឥណ្ឌូណេស៊ីបានលើកឡើងថា ចាប់តាំងពីពិព័រណ៍នាំចូលចិនអន្តរជាតិលើកដំបូងត្រូវបានបើកធ្វើមក ពិព័រណ៍នេះគឺក្លាយជាតំណភ្ជាប់ដ៏សំខាន់មួយសម្រាប់កិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសចិននិងឥណ្ឌូណេស៊ី។ ក្រោមស្ថានការណ៍អន្តរជាតិដែលមានបញ្ហាប្រឈមជាច្រើននាពេលបច្ចុប្បន្ន ទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងចិននិងឥណ្ឌូណេស៊ីបានវិវឌ្ឍរីកចម្រើនទៅមុខដោយផ្ទុយពីស្ថានភាពបច្ចុប្បន្ន។ នៅឆ្នាំ ២០២១ ទំហំពាណិជ្ជកម្មទ្វេភាគីលើសពី ១១ម៉ឺនលានដុល្លារអាមេរិក ដែលជាកំណត់ត្រាខ្ពស់បំផុតក្នុងប្រវត្តិសាស្រ្ត។ ហើយទំហំពាណិជ្ជកម្មនេះត្រូវបានគេរំពឹងថានឹងបន្តកើនឡើង។ ឧស្សាហកម្មនៃប្រទេសឥណ្ឌូណេស៊ីនិងចិនអាចបំពេញបន្ថែមគ្នាយ៉ាងខ្លាំង ហើយផលិតផលពិសេសដែលមានគុណភាពខ្ពស់របស់ប្រទេសឥណ្ឌូណេស៊ីបានឈានចូលទីផ្សារផលិតផលប្រើប្រាស់របស់ចិនបន្ថែមទៀតតាមរយៈពិព័រណ៍នាំចូលចិនអន្តរជាតិ៕

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស