ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#CCFR Comment#បទវិភាគ៖កិច្ចសហប្រតិបត្តិការរវាងចិននិងអាហ្រ្វិកមានសារសំខាន់ចំពោះការអភិវឌ្ឍប្រកបដោយនិរន្តរភាពនៃពិភពលោកទាំងមូល
2022-11-05 12:21:36cri
Share with:

"ក្នុងបរិបទថ្មី ការអភិវឌ្ឍទំនាក់ទំនងរវាងចិននិងតង់ហ្សានីឱ្យបានល្អ វាមិនត្រឹមតែសមស្របនឹងផលប្រយោជន៍រួមនិងវែងឆ្ងាយរបស់ប្រទេសទាំងពីរប៉ុណ្ណោះទេ ថែមទាំងក៏មានសារសំខាន់ណាំស់ចំពោះការជំរុញការបង្កើតសហគមន៍រួមវាសនារវាងចិននិងអាហ្រ្វិកក្នុងយុគសម័យផងដែរ”។នៅថ្ងៃទី៣ខែវិច្ឆិកា នៅក្រុងប៉េកាំង លោកស៊ីជីនភីងប្រធានរដ្ឋចិនបានជួបពិភាក្សាការងារជាមួយលោក Hassanប្រធានាធិបតីតង់ហ្សានីដែលអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសចិន។ ប្រមុខរដ្ឋនៃប្រទេសទាំងពីរបានប្រកាសថា នឹងដំឡើងទំនាក់ទំនងរវាងចិនិតង់ហ្សានីឱ្យក្លាយជាទំនាក់ទំនងភាពដៃគូសហប្រតិបត្តិការជាយុទ្ធសាស្រ្តដោយគ្រប់ជ្រុងជ្រោយ ព្រមទាំងបានឈានដល់គំនិតឯកភាពរួមមួយចំនួនអំពីបញ្ហាដូចជាការរក្សាការប្រាស្រ័យទាក់ទងជាន់ខ្ពស់និងនិន្នាការសន្ទនាគ្នា និងពង្រីកកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មជាដើម។ ភាគីទាំងពីរបានចេញផ្សាយសេចក្តីថ្លែងការណ៍រួម ព្រមទាំងបានចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការជាច្រើនច្បាប់ដែលបានបំពេញបន្ថែមកម្លាំងចលករយ៉ាងខ្លាំងក្លាក្នុងការធ្វើឱ្យកាន់តែស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការរវាងចិននិងតង់ហ្សនី ក៏ដូចជាចិននិងអាហ្រ្វិកក្នុងយុគសម័យថ្មី។

      លោកប្រធានាធិបតីHassanគឺជាប្រមុខរដ្ឋនៃប្រទេសអាហ្រ្វិកដំបូងគេបង្អស់ដែលអញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសចិនបន្ទាប់ពីសមាជបក្សកុម្មុយនីស្តចិនលើកទី២០ ប្រការនេះបានបង្ហាញយ៉ាងពេញលេញនូវភាពជិតស្និទ្ធនៃទំនាក់ទំនងរវាងចិននិងតង់ហ្សនី។ ក្នុងកិច្ចជំនួបលើកនេះ ប្រមុខរដ្ឋនៃប្រទេសទាំងពីរបានបង្ហាញយ៉ាងជាក់លាក់នូវការគាំទ្រគ្នាទៅវិញទៅមកយ៉ាងមុតមាំក្នុងបញ្ហាពាក់ព័ន្ធដល់ផលប្រយោជន៍ស្នូលរៀងខ្លួនក៏ដូចជាបញ្ហាធំនិងសំខាន់ដែលយកចិត្តទុកដាក់ដូចគ្នា។ នេះគឺជាការឆ្លុះបញ្ចាំងយ៉ាងពិតប្រាកដរបស់ចំណងមិត្តភាពជាប្រពៃណីនិងការកសាងទំនុកចិត្តផ្នែកនយោបាយរវាងចិននិងតង់ហ្សានី។ ក្នុងពេលជាមួយគ្នានេះ ប្រទេសចិនក៏ជាដៃគូល្អតាមផ្លូវអភិវឌ្ឍន៍របស់ប្រទេសតង់ហ្សានីផងដែរ ជាយូរណាស់មកហើយ ប្រទេសចិនបានរួមចំណែកជាច្រើន ដូចជាការវិនិយោគនិងគម្រោងជំនួយឧបត្ថម្ភដល់ប្រទេសអាហ្រ្វិកខាងកើតនេះ។ លោក Hassanប្រធានាធិបតីតង់ហ្សានីបានថ្លែងថា ភាគីតង់ហ្សនីចាត់ទុកប្រទេសចិនជាមិត្តភក្តិដ៏ពិតប្រាកដបំផុតនិងសំខាន់បំផុត ហើយរីករាយធ្វើជាដៃគូរបស់ចិនដែលអាចជឿទុកចិត្តបានជារៀងរហូត។

ក្នុងបរិបទបច្ចុប្បន្នដែលពិភពលោកបាននិងកំពុងឋិតក្នុងបម្រែបម្រួលដ៏ខ្លាំងនិងការរីករាលដាលនៃជំងឺឆ្លងដែលមិនធ្លាប់មានក្នុងរយៈពេល១រយឆ្នាំ ពិភពលោកបានឈានចូលដំណាក់កាលរង្គោះរង្គើនិងកំណែទម្រង់។ប្រទេសចិនជាប្រទេសកំពុងអភិវឌ្ឍន៍ដ៏ធំបំផុតលើពិភពលោក ហើយទ្វីបអាហ្រ្វិកជាទ្វីបដែលមានប្រទេសកំពុងអភិវឌ្ឍន៍ច្រើនបំផុត។ កិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងចិននិងអាហ្រ្វិក វាមិនត្រឹមតែសមស្របនឹងផលប្រយោជន៍ជាមូលដ្ឋានរបស់ភាគីទាំងពីរប៉ុណ្ណោះទេ ថែមទាំងក៏មានសារសំខាន់ណាស់ចំពោះការគាំពារសមភាពនិងយុត្តិធម៌ពិភពលោក ក៏ដូចជាជំរុញការអភិវឌ្ឍប្រកបដោយនិរន្តរភាពនៃពិភពលោកផងដែរ។

      ទ្វីបអាហ្រ្វិកមានសុភាសិតមួយដែលថា "ម្នាក់ឯងដើរលឿន ទាំងអស់គ្នាដើរឆ្ងាយ”។ឱ្យតែប្រជាជននៃប្រទេសចិននិងអាហ្រ្វិកចំនួន២ពាន់៧រយលាននាក់អាចចាប់ដៃគ្នានិងសាមគ្គីគ្នាជាធ្លុងមួយ នោះ ក៏នឹងបង្កើតថ្ងៃស្អែកដែលមានភាពកាន់តែល្អបវរ។ លើសពីនេះទៅទៀត សហគមន៍រួមវាសនារវាងចិននិងអាហ្រ្វិកក្នុងយុគសម័យថ្មីដែលត្រូវបានពង្រឹងជាបន្តបន្ទាប់ក៏នឹងរួមចំណែកថាមពលវិជ្ជមានកាន់តែច្រើនដល់សន្តិភាពនិងការអភិវឌ្ឍរបស់ពិភពលោកផងដែរ៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស