ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិនបង្ហាញថា ជំរុញការរួមគ្នាកសាងគំនិតផ្តួចផ្តើម "ខ្សែក្រវាត់និងផ្លូវ" ដើម្បីសម្រេចបាននូវការផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមកនិងឈ្នះ -ឈ្នះ ក្នុងន័យផ្តល់ផលប្រយោជន៍ដល់ប្រជាជននៃប្រទេសនានា
2022-11-05 14:52:56cri
Share with:


នៅថ្ងៃទី ៤ ខែវិច្ឆិកា លោក Zhao Lijian  អ្នកនាំពាក្យក្រសួងការបរទេសចិនបានធ្វើជាអធិបតីក្នុងសន្និសីទសារព័ត៌មានជាប្រចាំ ។ មានអ្នកសារព័ត៌មានសួរថា យោងតាមដំណឹងឱ្យដឹងថា ស្ថានីយ Muong Sai  នៃផ្លូវដែកចិន-ឡាវនៅភាគខាងជើងប្រទេសឡាវបានបើកអាជីវកម្មដឹកជញ្ជូនទំនិញនាពេលកន្លងទៅនេះ នេះជាសញ្ញាសម្គាល់ថា ស្ថានីយដឹកជញ្ជូនទំនិញតាមផ្លូវដែកចិន-ឡាវបានដាក់ឱ្យដំណើរការទាំងអស់ហើយ។ តើអ្នកនាំពាក្យមានការវាយតម្លៃអ្វីខ្លះចំពោះរឿងនេះ?

លោក Zhao Lijian បានឆ្លើយថា ស្ថានីយដឹកជញ្ជូនទំនិញទាំងអស់ដាក់ឱ្យដំណើរការនឹងជួយដល់ផ្លូវដែកចិន - ឡាវឱ្យក្លាយជាម៉ាស៊ីនពន្លឿនការតភ្ជាប់ក្នុងតំបន់ថែមទៀត ក៏ដូចជាជួយកិច្ចកសាងគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវប្រកបដោយគុណភាពខ្ពស់រវាងចិននិងអាស៊ានឱ្យទទួលបានលទ្ធផលជាផ្លែផ្កាកាន់តែច្រើន ។

លោកប្រធានរដ្ឋចិនXi Jinping បានលើកឡើងថា គន្លឹះនៃការរួមគ្នាកសាង "ខ្សែក្រវាត់និងផ្លូវ" គឺការតភ្ជាប់គ្នាទៅវិញទៅមក ។ យើងរីករាយដែលបានឃើញថាមានដំណឹងល្អជាច្រើនពាក់ព័ន្ធនឹងការតភ្ជាប់គ្នារវាងប្រទេសចិននិងប្រទេសជិតខាងនាពេលថ្មីៗកន្លងទៅនេះ ។ ក្នុងអំឡុងពេលដែលលោកNguyễn Phú Trọng   អគ្គលេខាធិការគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាមបំពេញទស្សនកិច្ចនៅប្រទេសចិន ប្រទេសចិននិងវៀតណាមបានឯកភាពពីការជំរុញកិច្ចពិភាក្សានិងចុះហត្ថលេខាលើផែនការសហប្រតិបត្តិការរវាងរដ្ឋាភិបាលប្រទេសទាំងពីរស្តីពីការតភ្ជាប់គំនិតផ្តួចផ្តើម"ខ្សែក្រវាត់និងផ្លូវ"និងក្របខ័ណ្ឌច្រករបៀងពីរនិងរង្វង់មួយ " ។ ក្រៅពីនេះ ក្នុងសន្និសីទយន្តការកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងចិននិងសិង្ហបុរី ចិននិងសិង្ហបុរីបានប្រកាសនូវសមិទ្ធផលដ៏សំខាន់ដែលបានឈានដល់លើវិស័យតភ្ជាប់គ្នា ហើយឯកភាពថា ធ្វើឱ្យស៊ីជម្រៅនូវការតភ្ជាប់ផ្នែកយុទ្ធសាស្រ្តថែមទៀត រួមគ្នាធ្វើកិច្ចសម្របសម្រួលដើម្បីជំរុញកិច្ចកសាងផ្លូវដឹកជញ្ជូនតាមផ្លូវគោកនិងសមុទ្រថ្មី ៕

អ្នកបកប្រែ:马小青
ប្លុកពិសេស