ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកWang Yi រដ្ឋមន្រ្តីការបរទេសចិនជួបពិភាក្សាតាមទូរស័ព្ទជាមួយលោក Vivian Balakrishnanរដ្ឋមន្ត្រីការបរទេសសិង្ហបុរី
2022-11-05 14:57:04cri
Share with:


ថ្ងៃទី ខែវិច្ឆិកា លោកWang Yi សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋនិងជារដ្ឋមន្រ្តីក្រសួងការបរទេសចិនបានជួបពិភាក្សាការងារជាមួយលោកVivian Balakrishnanរដ្ឋមន្ត្រីការបរទេសសិង្ហបុរី តាមការណាត់។

ថ្លែងក្នុងកិច្ចជំនួប លោកWang Yi បានលើកឡើងថា ការអភិវឌ្ឍតាមយុគសម័យគឺជាលក្ខណៈពិសេសលេចធ្លោបំផុតរបស់ទំនាក់ទំនងចិន - សិង្ហបុរី។ ប្រទេសចិនមានឆន្ទៈរួមជាមួយភាគីសិង្ហបុរី ដើម្បីឱ្យទំនាក់ទំនងចិន - សិង្ហបុរីបន្តដើរតួនាទីជាអ្នកនាំមុខនិងជាគំរូនៅក្នុងទំនាក់ទំនងរវាងចិនជាមួយបណ្តាប្រទេសដទៃទៀត ជាពិសេសគឺប្រទេសនៅជិតខាង។ ភាគីចិនរំពឹងទុកថា ប្រទេសអាស៊ាននឹងចាត់ទុកកិច្ចប្រជុំកំពូលមួយចំនួនដែលធ្វើឡើងនាពេលថ្មីៗនេះជាឱកាស ដើម្បីធ្វើឱ្យ "រយៈពេលអាស៊ី" ផ្តល់នូវភាពប្រាកដប្រជានិងស្ថិរភាពកាន់តែច្រើនដល់ពិភពលោក ក៏ដូចជាដើរតួនាទីរបស់អាស៊ីឱ្យបានល្អក្នុងការឆ្លើយតបនឹងស្ថានភាពពិភពលោកដែលមានភាពវឹកវរនិងការផ្លាស់ប្តូរជាច្រើន ។

ជាការឆ្លើយតប លោក Vivian Balakrishnan បានថ្លែងថា ភាគីសិង្ហបុរីគាំទ្រយ៉ាងពេញទំហឹងចំពោះទំនាក់ទំនងរវាងអាស៊ាននិងចិនឱ្យឡើងថ្នាក់ទៅជាទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រដោយគ្រប់ជ្រុងជ្រោយ ហើយមានឆន្ទៈលើកកម្ពស់ថែមទៀតនូវកម្រិតតភ្ជាប់និងកិច្ចសហប្រតិបត្តិការផ្នែកខ្សែសង្វាក់ឧស្សាហកម្មរវាងអាស៊ាននិងចិន៕

អ្នកបកប្រែ:马小青
ប្លុកពិសេស