ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Xi Jinping ថ្លែងសុន្ទរកថានៅក្នុងពិធីបើកមហាសនិ្នបាតភាគីហត្ថលេខីនៃ« អនុសញ្ញាស្តីពីតំបន់ដីសើម » លើកទី ១៤
2022-11-05 19:10:54cri
Share with:

     នារសៀលថ្ងៃទី៥ ខែវិច្ឆិកា លោក Xi Jinping ប្រធានរដ្ឋបានអញ្ជើញចូលរួមពិធីបើកមហាសនិ្នបាតភាគីហត្ថលេខីនៃ« អនុសញ្ញាស្តីពីតំបន់ដីសើម » លើកទី ១៤ នៅទីក្រុង Wuhan តាមប្រព័ន្ធវីដេអូ ព្រមទាំងថ្លែងសុន្ទរកថាក្រោមចំណងជើងថា “ស្រឡាញ់ថែទាំដីសើម ការពារអនាគត ជំរុញប្រតិបត្តិការសកលក្នុងការអភិរក្សតំបន់ដីសើម”  ។

ថ្លែងក្នុងសុន្ទរកថា លោក Xi Jinping បានបញ្ជាក់ថា តាំងពីបុរាណកាលមក មនុស្សជាតិរស់នៅតាមដែនទឹក អរិយធម៌បានកើតមកដោយទឹក ហើយផលិតកម្ម និងជីវភាពរស់នៅរបស់មនុស្សគឺមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយដីសើម ។ យើងត្រូវបង្កើនការយល់ដឹងយ៉ាងស៊ីជម្រៅ ពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីរួមគ្នាជំរុញប្រតិបត្តិការសកលក្នុងការអភិរក្សដីសើម ។

      លោក Xi Jinping បានបន្តថា ប្រទេសចិនទទួលបានសមិទ្ធផលជាប្រវត្តិសាស្ត្រក្នុងការអភិរក្សតំបន់ដីសើម ដោយបានបង្កើតប្រព័ន្ធអភិរក្សនិងដាក់ចេញ«ច្បាប់អភិរក្សតំបន់ដីសើម» ។ ប្រទេសចិននឹងកសាងទំនើបកម្មដែលមានសុខដុមនីយកម្មរវាងមនុស្សនិងធម្មជាតិ និងជំរុញការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់នៃកិច្ចអភិរក្សតំបន់ដីសើម ។ ក្រៅពីនេះ ប្រទេសចិននឹងជំរុញការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការអន្តរជាតិ បង្កើត"មជ្ឈមណ្ឌលព្រៃកោងកាងអន្តរជាតិ"នៅទីក្រុង Shenzhen និងគាំទ្រដល់ការរៀបចំវេទិកាឆ្នេរសមុទ្រសកល ។ ចូរឱ្យយើងរួមគ្នាខិតខំប្រឹងប្រែងដើម្បីចារទំព័រថ្មីក្នុងការអភិរក្សដីសើមលើសកលលោក ៕

 

អ្នកបកប្រែ:李庆莉
ប្លុកពិសេស