ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Hu Chunhua អញ្ជើញចូលរួមនិងថ្លែងសុន្ទរកថាក្នុងវេទិកាជាន់ខ្ពស់ស្តីពី “RCEP និងការបើកទូលាយប្រកបដោយគុណភាពខ្ពស់”
2022-11-05 19:18:26cri
Share with:

វេទិកាជាន់ខ្ពស់ស្តីពី “RCEP និងការបើកទូលាយប្រកបដោយគុណភាពខ្ពស់” បានប្រារព្ធធ្វើឡើងនៅមជ្ឈមណ្ឌលពិព័រណ៍ជាតិនៅក្រុងសៀងហៃនាព្រឹកថ្ងៃទី ៥ ខែវិច្ឆិកា ។ លោក Hu Chunhua ឧបនាយករដ្ឋមន្ត្រីចិនបានអញ្ជើញចូលរួមនិងថ្លែងសុន្ទរកថាក្នុងវេទិកានេះ ។

ថ្លែងក្នុងសុន្ទរកថា លោក Hu Chunhua បានបញ្ជាក់ថា ចាប់តាំងពីកិច្ចព្រមព្រៀងស្តីពីទំនាក់ទំនងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ចូលជាធរមាន រដ្ឋាភិបាលចិនបានចាត់វិធានការជាក់ស្តែងមួយចំនួន ដើម្បីអនុវត្តដោយគ្រប់ជ្រុងជ្រោយនូវពាក្យសន្យាអំពីការបើកទីផ្សារចិន និងកាតព្វកិច្ចរបស់ខ្លួនតាមកិច្ចព្រមព្រៀង ដើម្បីជំរុញឱ្យគោលនយោបាយនៃតំបន់ពាណិជ្ជកម្មសេរីទទួលបានប្រសិទ្ធផលជាបន្តបន្ទាប់ ។ ប្រទេសចិនមានឆន្ទៈរួមសហការជាមួយរដ្ឋសមាជិកទាំងអស់ដើម្បីលើកកម្ពស់កម្រិតនៃការកសាង RCEP បន្តធ្វើឱ្យកាន់តែស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការផ្នែកខ្សែសង្វាក់ឧស្សាហកម្មនិងខ្សែសង្វាក់ផ្គត់ផ្គង់ក្នុងតំបន់ តភ្ជាប់យ៉ាងសកម្មជាមួយច្បាប់សេដ្ឋកិច្ចនិងពាណិជ្ជកម្មស្តង់ដាខ្ពស់ ពង្រឹងការកសាងការតភ្ជាប់ក្នុងតំបន់ ក្នុងន័យជំរុញការអភិវឌ្ឍរួម និងវិបុលភាពរួមនៃប្រទេសនានាក្នុងតំបន់ ៕

អ្នកបកប្រែ:李庆莉
ប្លុកពិសេស