ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកXi Jinping ប្រធានរដ្ឋចិនថ្លែងថា ក្នុងនាមជាប្រទេសដែលមានឥទ្ធិពលធំ ប្រទេសចិន និងអាល្លឺម៉ង់ត្រូវពួតដៃរួមគ្នាធ្វើកិច្ចសហប្រតិបត្តិការ ដើម្បីរួមចំណែកកាន់តែច្រើនដល់សន្តិភាព និងការអភិវឌ្ឍពិភពលោកក្រោមស្ថានការណ៍ដែលមានការផ្លាស់ប្តូនិងភាពវឹកវរ
2022-11-04 15:00:56cri
Share with:


នាព្រឹកថ្ងៃទី៤ ខែវិច្ឆិកា នៅវិមានសភាប្រជាជនក្រុងប៉េកាំង លោកXi Jinping ប្រធានរដ្ឋចិនបានជួបសន្ទនាជាមួយលោក Scholzនាយករដ្ឋមន្រ្តីអាល្លឺម៉ង់ ដែលអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសចិន។

ក្នុងកិច្ចជំនួប លោក Xi Jinping បានលើកឡើងថា លោកScholzជាមេដឹកនាំអឺរ៉ុបរូបដំបូងដែលធ្វើទស្សនកិច្ចនៅប្រទេសចិនបន្ទាប់ពីការបើកធ្វើសមាជបក្សកុម្មុយនីស្តចិនលើកទី ២០ ហើយនេះក៏ជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោកនៅប្រទេសចិនចាប់តាំងពីលោកឡើងកាន់តំណែងផងដែរ។ លោកជឿជាក់ថា ដំណើរទស្សនកិច្ចលើកនេះនឹងបង្កើនការយល់ដឹងគ្នា និងការជឿទុកចិត្តគ្នា ធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការជាក់ស្តែងលើគ្រប់វិស័យ ព្រមនិងបង្កើតផែនការល្អៗសម្រាប់ការអភិវឌ្ឍទំនាក់ទំនងចិន-អាល្លឺម៉ង់ក្នុងដំណាក់កាលបន្ទាប់។

លោក Xi Jinping បានសង្កត់ធ្ងន់ទៀតថា ឆ្នាំនេះជាខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូតរវាងចិននិងអាល្លឺម៉ង់។ ប្រវត្តិសាស្រ្តរយៈពេល ៥០ ឆ្នាំបានបង្ហាញថា ឱ្យតែប្រកាន់ខ្ជាប់គោលការណ៍ស្តីពីការគោរពគ្នា ស្វែងរកចំណុចឯកភាព និងរក្សាទុកការខ្វែងគំនិតនៅមួយអន្លើសិន ធ្វើការផ្លាស់ប្តូរគ្នានិងរៀនសូត្រពីគ្នាទៅវិញទៅមក ព្រមនិងធ្វើកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ នោះទិសដៅសំខាន់នៃទំនាក់ទំនងទ្វេភាគីនឹងមិនត្រូវបានបង្វែរឡើយ ថែមទាំងអាចទទួលបានការអភិវឌ្ឍជាបន្តបន្ទាប់ផងដែរ ។ បច្ចុប្បន្ននេះ ស្ថានការណ៍អន្តរជាតិមានភាពស្មុគស្មាញ និងមានការផ្លាស់ប្តូរច្រើន ក្នុងនាមជាប្រទេសដែលមានឥទ្ធិពលធំ ប្រទេសចិននិងអាល្លឺម៉ង់ត្រូវពួតដៃរួមគ្នាធ្វើកិច្ចសហប្រតិបត្តិការ ដើម្បីរួមចំណែកកាន់តែច្រើនដល់សន្តិភាព និងការអភិវឌ្ឍពិភពលោកក្រោមស្ថានការណ៍ដែលមានការផ្លាស់ប្តូនិងភាពវឹកវរ៕

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស